Uncategorized
ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្តកិច្ចការមនុស្សធម៌
ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញកិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវដល់សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបំពេញកិច្ចការមនុស្សធម៌យ៉ាងសកម្ម និងទាន់ពេលវេលា។ ជាក់ស្ដែង ជនចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយ ក្មេងកំព្រា ជនពិការ និងពលរដ្ឋ ដែលរងគ្រោះព្រោះគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កាកបាទក្រហមតែងតែផ្ដល់ជំនួយសង្រ្គោះបានទាន់ពេលវេលាជានិច្ច។
ប្រជាពលរដ្ឋ អំពាវនាវសូមឲ្យសប្បុរសជន ចូលរួមបន្តទៀត ក្នុងការបរិច្ចាគថវិកា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត។
កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលបំពេញបេសកកម្ម សង្រ្គោះពលរដ្ឋក្រីក្រ រងគ្រោះ ជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយនោះឡើយ។ តាមរយៈស្មារតីនេះ កាកបាទក្រហមកម្ពុជា បានក្លាយជា ស្ថាប័នដែលផ្ដល់ភាពកក់ក្ដៅបំផុតជូនពលរដ្ឋ។ សូមជម្រាបជូនថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»៕ អត្ថបទ៖ លៀ ស៊ីណា




-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន5 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ