ព័ត៌មាន
អាជ្ញាធរតាមសង្កាត់ត្រៀមបន្លឺសំឡេងជាមួយពលរដ្ឋអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
អាជ្ញាធរតាមសង្កាត់ ក្នុងរាជធានីភ្នំពេញ ត្រៀមបន្លឺសំឡេងជាមួយប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ដើម្បីអបអរសាទរជាមួយថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅទីតាំងសាលាសង្កាត់។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៧ថ្ងៃទៀតប៉ុណ្ណោះ បណ្តារាជធានី-ខេត្តមួយចំនួនចាប់ផ្តើមណែនាំដល់អាជ្ញាធរដែនដីក្នុងមូលដ្ឋានចូលរួមមានសកម្មភាពអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។
លោកស្រី ឡុង ផល្លី ចៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានបានត្រៀមលក្ខណៈរួចរាល់ ក្នុងការអញ្ជើញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនមកចូលរួមឱ្យបានផុលផុស ដើម្បីអបអរសាទរប្រទេសកម្ពុជាទទួលបានគម្រោងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។

លោកស្រី បញ្ជាក់ថា តាមការគ្រោងទុកអាជ្ញាធរនឹងរៀបចំការជួបជុំជាមួយប្រជាពលរដ្ឋអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះដោយមានការត្រៀមជាបដានូវសារគាំទ្រ និងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជាដើម ដើម្បីបង្ហាញថាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ លើកឡើងថា ពួកគាត់នឹងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងទៀត ដើម្បីបង្ហាញពីទឹកចិត្ត និងការគាំទ្រដល់ថ្ងៃបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សេក ឧត្តម
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧