ព័ត៌មាន
សម្ដេចធិបតី៖ ចាប់ពីឆ្នាំទី២ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី សម្ដេចនឹងចុះផ្ទាល់តាមដានវឌ្ឍនភាពនៅមូលដ្ឋាន
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេលមួយឆ្នាំដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្រ្ដីនេះសម្ដេចកំពុងយកចិត្តទុកដាក់ខ្លាំងលើការរៀបរដ្ឋបាល និងដាក់ចេញគោលនយោបាយនៅកម្រិតក្រសួង ស្ថាប័នថ្នាក់ជាតិ និងទំនាក់ទំនងអន្តរជាតិ ប៉ុន្ដែចាំពីឆ្នាំទី២តទៅ សម្ដេចនឹងចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយដែលបានដាក់ចេញនៅថ្នាក់ក្រោមជាតិដោយមិនឱ្យមន្រ្ដីដឹងខ្លួនមុនឡើយ។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្ដេចការសោកស្ដាយចំពោះអ្នកវិភាគ និងអ្នកនយោបាយចាស់វស្សាមួយចំនួនដែលនៅតែបន្តរិគន់រាជរដ្ឋាភិបាល ក្នុងន័យកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។ សម្ដេចធិបតីបញ្ជាក់ថា សម្ដេចមិនភាពចាំបាច់ក្នុងការឆ្លើយតបចំពោះក្រុមប្រឆាំងមួយក្ដាប់តូចដែលតែងតែរកវិធីរិះគន់រាជរដ្ឋាភិបាលរាល់ថ្ងៃនោះទេ។ ប៉ុន្ដែសម្ដេច បានចាត់ទុកបញ្ហាដែលបានជួបក្នុងពេលដឹកនាំរាជរដ្ឋាភិបាលនេះ គឺជាវិញ្ញាសាដែលត្រូវដោះស្រាយ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យការអនុវត្តការងារប្រសើរជាងមុន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញគឺដើម្បីធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះមាន ១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ ៤. ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។ ៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕
អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា