ព័ត៌មាន
សហជីព-កម្មករជូនពរថ្នាក់ដឹកនាំ និងអ្នកបំពេញការងារគម្រោងព្រែកជីកហ្វូនណនតេជោឱ្យដំណើរការល្អប្រសើរ
ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានដើម្បីសាងសង់ សហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការការអបអរសាទរ ជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្មនេះឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។

ជួបសម្ភាសន៍រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះលោក ផាត់ ហ៊ុន សហជីពកម្មករកម្ពុជា (CLUF) បាននិយាយថាដោយសារថ្ងៃប្រកាសបើកការដ្ឋានផ្លូវការព្រែកជីកហ្វូណនតេជោចំថ្ងៃកម្មករនិយោជិតធ្វើការងារ ដោយខកខានមិនបានចូលរួមអបអរសាទរដោយផ្ទាល់ តាមរយៈការជួបជុំធ្វើពិធីទូងស្គរ និងវាយជួងជាដើម ប៉ុន្តែរូបលោកក៏ដូចជាកម្មករ កម្មការិនីជាច្រើននាក់ផ្សេងទៀតពិតជាសប្បាយចិត្តនិងគាំទ្រ ១០០% ព្រោះបានបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់ជនរួមជាតិទាំងមូលទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ។

ទាក់ទិនគម្រោងព្រែកជីកនេះដែរ កម្មករ កម្មការនីរោងចក្រផលិតស្បែកជើង ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ហើយរំពឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនិយោបាយរបស់គណបក្សប្រជាជន នឹងដឹកនាំប្រទេសរីកចម្រើនទៅមុខបន្ថែមទៀតជាពិសេសទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឲ្យមកបណ្តាក់ទុនបើករោងចក្រថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ទិសទី និងមានប្រាក់ចំណូលទៀងទាត់។

ដើម្បីជាការអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង ៩:០៩នាទីព្រឹក៕





អត្ថបទ: ឈិត បូរ៉ាវី
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ