ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ប្រាប់អាជ្ញាធរមូលដ្ឋានមិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ ត្រូវបម្រើពលរដ្ឋឲ្យអស់ពីចិត្ត ក្នុងការផ្តល់សេវាផ្សេងៗ
ឧត្តរមានជ័យ៖ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ដ្រីនៅតាមមូលដ្ឋានទាំងអស់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូននោះ ត្រូវបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម ក្នុងការផ្តល់សេវាផ្សេងៗ នៅពេលប្រជាពលរដ្ឋត្រូវការ មិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ គឺត្រូវទុកប្រជាពលរដ្ឋជាម្ចាស់ ព្រោះពលរដ្ឋបានបោះឆ្នោតឲ្យអស់លោក និងត្រូវប្រើពាក្យសំដីទន់ភ្លន់ មិនត្រូវប្រើពាក្យសំដីគំរោះគំរើយនោះទេ។

ថ្លែងបែបនេះ ក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មានការចូលរួមពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបជាង ១៥០០នាក់ ស្ថិតក្នុងបរិវេណវត្តចុងកាល់ ភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២១កក្កដា ម្សិលមិញនេះ។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍បន្ដថា វេទិការធ្វើឡើងនៅពេលនេះ គឺផ្តោតសំខាន់ក្នុងគោលបំណង ដើម្បីស្វែងយល់ពីបញ្ហា និងសំណូមពររួមទាំងមតិយោបល់បញ្ហាប្រឈមទុក្ខកង្វល់នានា របស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវលើកយកមកដោះស្រាយភ្លាមៗរួមគ្នា និងដើម្បីបង្ករភាពស្និទ្ធស្នាលបន្ថែមទៀតរវាងថ្នាក់នាំជាមួយប្រជាពលរដ្ឋឲ្យកាន់តែមានភាពស្អិតរមួតល្អប្រសើរផងដែរ។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានបន្ថែមទៀតថា ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋគឺជាបញ្ហារបស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលត្រូវផ្សារភ្ជាប់គ្នានិងរួមគ្នាដើម្បីធ្វើការដោះស្រាយបញ្ហាទាំងអស់នេះ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សដើម្បីបងប្អូនទទួលបានភាពកក់ក្តៅផងដែរ។ ដោយឡែកចំពោះបញ្ហាក្មេងនើង និងគ្រឿងញៀន ចោរលួច ឆក់ក្នុងមូលដ្ឋាន ត្រូវតែបង្រ្កាបឲ្យបានដាច់ខាតមិនត្រូវឲ្យមានក្នុងមូលដ្ឋានរស់នៅរបស់បងប្អូនបន្តទៀតនោះទេ ដើម្បីភូមិឃុំទទួលបានសុខសុវត្ថិភាពជូនពលរដ្ឋផងដែរ៕








-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា