ព័ត៌មាន
ក្រសួងមុខងារសាធារណៈចាប់ផ្ដើមកែសម្រាំងយកបេក្ខជនជាង ៤០០០នាក់ ប្រឡងគ្រូបឋមលើកចុងក្រោយ
ក្រសួងមុខងារសាធារណៈនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី១។ ការធ្វើកំណែនេះ គឺសម្រាំងយកបេក្ខជនដែលមានពិន្ទុខ្ពស់ ដើម្បីចូលរួមប្រឡងលើកចុងក្រោយ ដែលចំនួនអ្នកជាប់កំណត់យកត្រឹមតែ ១ ៣៤៧ នាក់ប៉ុណ្ណោះ។

ក្រោយបញ្ចប់ការប្រឡង រយៈពេល៤ថ្ងៃ លើវិញ្ញាសាសរសេរលើកទី១ ក្រសួងមុខងារសាធារណៈបានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនភ្លាមៗ ដោយចាប់ផ្ដើមនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ ការធ្វើកំណែ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដែរ។
ការធ្វើកំណែលើវិញ្ញាសាសរសេរលើកទី១ ជាការកែដើម្បីសម្រាំងយកបេក្ខជនដែលមានពិន្ទុខ្ពស់ ដើម្បីចូលរួមការប្រឡងជ្រើសរើសគ្រូបឋមសិក្សាលើកចុងក្រោយ។ ចំនួនជ្រើសរើស គឺជាង ៤ ០០០នាក់ ដើម្បីចូលរួមប្រឡងលើកចុងក្រោយ ដែលនឹងសម្រេចយកត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ង៉ឺយ ធឿន សមាជិកគណមេប្រយោគ។

ឯកឧត្តម លើកឡើងដែរថា ការធ្វើកំណែនឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ។ ក្រសួងនឹងប្រកាសលទ្ធផល ដើម្បីផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់បេក្ខជនអាចត្រៀមខ្លួន ប្រឡងលើកចុងក្រោយ។ ការប្រឡងអាចធ្វើឡើងនៅក្នុងសប្ដាហ៍ទី២ នៃខែ សីហា។
ក្នុងនាមជាសមាជិកគណៈមេប្រយោគ ឯកឧត្តមលើកឡើងបន្ថែមថា ការប្រឡងលើកចុងក្រោយគឺផ្តោតលើមុខវិជ្ជាគោលទាំងពីរ គឺភាសាខ្មែរ និងគណិតវិទ្យា។ វិញ្ញាសា ជាសំណួរចម្លើយ ពុំមែនជាវិញ្ញាសាបែបជ្រើសរើសចម្លើយទៀតនោះទេ។

សូមជម្រាបថា ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ គួរបញ្ជាក់ថា ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី ១ គឺមានបេក្ខជនចូលរួមសរុប ៣៨ ១៦៨នាក់៕ 

អត្ថបទ: គឹម ហុក
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា