ព័ត៌មាន
គណបក្សនយោបាយ នឹងជួបជុំគ្នាអបអរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
គណបក្សនយោបាយ នឹងរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីប្រកាសពីការគាំទ្រនូវសមិទ្ធផលដែលមានអត្ថប្រយោជន៍យូរអង្វែង សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោកាន់តែខិតជិតចូលមកដល់ មានគណបក្សនយោបាយមួយចំនួនក្នុងចំណោមគណបក្សនយោបាយនានាក្នុងកម្ពុជា បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមគណបក្សនយោបាយដែលជាសម្ព័ន្ធភាពបានគ្រោងក្នុងការជួបជុំជាមួយមេដឹកនាំគណបក្សនយោបាយផ្សេងទៀត ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំពិធីជួបជុំក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានសារៈសំខាន់ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ពាក់ព័ន្ធនឹងការរៀបចំជួបជុំអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្នុងនាមអ្នកនយោបាយត្រូវតែគាំទ្រនូវអ្វីដែលជាអត្ថប្រយោជន៍ និងមានលក្ខណៈជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បញ្ជាក់ថា ការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនាពេលខាងមុខ គឺដើម្បីឆ្លុះបញ្ចាំងពីការគាំទ្រចំពោះផលប្រយោជន៍ជាតិ និងអនាគតសម្រាប់ប្រជាពលរដ្ឋកម្ពុជាដ៏យូរអង្វែង។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ 


អត្ថបទ សេក ឧត្តម
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា