ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពីធីជួបជុំអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និង ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា ហ៊ុន សែន កោងកាង នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសង្កត់ធ្ងន់ លើការការពារសិទ្ធិកុមារ ការលុបបំបាត់ពលកម្មកុមារ និងការកសាងមូលធនមនុស្ស ក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងលើការការពារ និងការគោរពសិទ្ធិកុមារ ដោយរំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការលប់បំបាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្មកុមារ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្តិភាពដែលកម្ពុជាទទួលបានពីគោលនយោបាយឈ្នះឈ្នះ ដឹកនាំនិងដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមូលដ្ឋានគ្រឹះ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារកុមារគ្រប់រូប និងបានយ៉ាងពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។ ឯកឧត្តមបានអំពាវនាវបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សាមគ្គីភាព និងការរួបរួមគ្នា សាមគ្គីគ្នា នឹងជួយឱ្យប្រទេសជាតិអាចសម្រេចបាននូវគោលដៅធំៗ ជាពិសេសការកសាងមូលធនមនុស្ស និងការការពារអនាគតរបស់កុមារកម្ពុជា។
ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើ ការផ្សារភ្ជាប់សិទ្ធិកុមារទៅនឹងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្ស ដោយមានការចែកសម្ភារៈសិក្សា ដូចជាសៀវភៅ ប៊ិច កាតាប កាបូបប៊ិច ដបទឹក បន្ទាត់ ជ័រលុប ប៊ិច ប្រដាប់ខួង និងខ្មៅដៃ ជាច្រើន រួមជាមួយការផ្តល់សម្ភារកីឡា រួមមានសម្រាប់តារាងបាល់ទាត់ ចំនួន ១ ឈុត តារាងប៉េងបុង ចំនួន១ ឈុត បាល់ទាត់ ចំនួន៦ បាល់និង ស្នប់ចំនួន៣គ្រឿង។
ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចូលរួមដាំកូនឈើជាច្រើនដើម ជាមួយភ្ញៀវកិត្តិយស លោគ្រូអ្នកគ្រូ សិស្សានុសិស្សសនៅក្នុងសាលារៀនផងដែរ។












-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា