ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងផែនការចំណាយថវិកាជាតិឆ្នាំ២០២៧-២០២៩ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបង្កើនការចំណាយថវិកាលើការការពារជាតិជាអាទិភាពចម្បងបន្ថែមទៀត ប៉ុន្ដែការចំណាយនេះ រាជរដ្ឋាភិបាលមិនចាំបាច់ត្រូវការកាត់ចំណាយពីវិស័យផ្សេងៗទៀត ដូចជាវិស័យសង្គមកិច្ច អប់រំ ឬសុខាភិបាលនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ការចំណាយថវិកាជាតិឆ្នាំ២០២៧-២០២៩ សម្រាប់វិស័យការពារជាតិក៏មានការកើនឡើងដែលជាអាទិភាពសម្រាប់ពង្រឹងវិស័យការពារជាតិរបស់ជាតិមាតុភូមិកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ច និងធ្វើកំណែទម្រង់កងទ័ពជាដើម គឺត្រូវកើនការចំណាយ ប៉ុន្ដែរាជរដ្ឋាភិបាលមានថវិកាចំណាយគ្រប់គ្រាន់មិនត្រូវការដកថវិកាពីវិស័យអប់រំ ឬវិស័យការពារជាតិនោះទេ។ ដោយឡែកសម្រាប់ការចំណាយលើវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាលក៏បន្តកើនឡើងផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពារជាតិមិនមែនការពារមួយថ្ងៃទេ ប៉ុន្ដែការពារជាតិគឺត្រូវការប្រើប្រាស់រយៈពេលយូរអង្វែង ដ៏រាបណាប្រទេសខ្មែរនៅតែជាប្រទេស ការពារជាតិត្រូវតែធ្វើ ហើយការពារទាំងបូរណភាពទឹកដី ការពារទាំងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមត្រូវតែធ្វើជាប្រចាំ។
សម្ដេចធិបតីបានថ្លែងថា៖« ការចំណាយថវិកាជាតិឆ្នាំ២០២៧-២០២៩ សម្រាប់វិស័យការពារជាតិក៏មានការកើនឡើងដែរ ដែលជាអាទិភាពសម្រាប់ពង្រឹងវិស័យការពារជាតិរបស់ជាតិមាតុភូមិកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលអនុវត្តច្បាប់កាតព្វកិច្ច និងធ្វើកំណែទម្រង់កងទ័ពជាដើម គឺត្រូវកើនការចំណាយ ប៉ុន្ដែរាជរដ្ឋាភិបាលមានថវិកាចំណាយគ្រប់គ្រាន់មិនត្រូវការដកថវិកាពីវិស័យអប់រំ ឬវិស័យការពារជាតិនោះទេ»៕
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការកសាង និងការការពារជាតិរឹងមាំ គឺអាស្រ័យទៅលើមនុស្សរឹងមាំ, មនុស្សរឹងមាំ គឺអាស្រ័យទៅលើការវិនិយោគទៅលើធនធានមនុស្ស នៅក្នុងសង្គមកិច្ច ទាំងវិស័យអប់រំ និងវិស័យសុខាភិបាលនេះឯង។ សម្ដេចធិបតីបញ្ជាក់ថា ការការពារជាតិ យើងមិនត្រូវមើលតែការចំណាយលើវិស័យការពារជាតិតែមួយទេ, ប៉ុន្ដែជាតិមួយខ្លាំងបានទាល់តែប្រជាជនខ្លាំង សេដ្ឋកិច្ចខ្លាំងទើបយើងរឹងមាំ។ ដូច្នេះសេដ្ឋកិច្ចខ្លាំង ស្មារតីស្នេហាជាតិ និងធនធានមនុស្សម្នាក់ៗមានសមត្ថភាព និងសុខភាពរឹងមាំ គឺត្រូវមើលទៅលើវិស័យពាក់ព័ន្ធដែលជាអាទិភាពសំខាន់ជាច្រើនទៀត ដូចជាវិស័យសង្គមកិច្ច អប់រំ និងវិស័យសុខាភិបាលនេះឯង ទើបអាចការពារជាតិរឹងមាំបាន៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣