ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែលបើកឱកាសឲ្យពួកឆបោកតាមប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រី នៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ មានប្រសាសន៍ណែនាំលើការបង្ក្រាបការឆបោក Online Scams ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំបន្តរក្សាស្ថេរភាពនយោបាយសន្តិសុខសង្គមឲ្យបានល្អ អ្វីដែលត្រូវខិតខំប្រុងប្រយ័ត្នគឺការឆបោកតាមអនឡាញ។ សម្តេចបន្តថា «ប្រយ័ត្នពង្រាយខ្លួនទៅណាមិនរួចចូលមកកំពង់ធំ ភូមិ-ឃុំ តាមទីកន្លែងនានា មើលក្រែងមានការជួលផ្ទះបង្កើតឆបោកអនឡាញ ព្រោះបែកសំបុកធំៗ អាចពង្រាយទៅតូចៗ តាមមើលឲ្យដិតដល់ ត្រូវបោសសម្អាតឲ្យអស់ ព្រោះវាអាចបង្កគ្រោះមហន្តរាយដល់មុខមាត់ប្រទេសជាតិ ហើយអាចប៉ះពាល់ដល់ប្រជាជនដែរ»។ ទាក់ទងការបង្ក្រាបការឆបោកតាមអនឡាញ សម្តេចតេជោបន្តថា កុំធ្វើតែមួយកន្លែងហើយកន្លែងដទៃមិនធ្វើ ត្រូវធ្វើទាំងព្រម ហើយកន្លងទៅបានដកអភិបាលខេត្តមួយ និងមេប៉េអ៊ឹមមួយ ប៉ុន្តែមិនដល់កម្រិតដាក់ពិន័យទេ ព្រោះការដកនេះត្រង់ថា «បើធ្វើមិនបានដាក់អ្នកថ្មីចូលធ្វើ»។
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា «គ្មានការយោគយល់ណាមួយដែលត្រូវបានធ្វើ ចំពោះទីកន្លែងណាក៏ដោយ ដែលបើកឱកាសឲ្យពួកឆបោកតាមប្រព័ន្ធអនឡាញនេះធ្វើសកម្មភាពទេ» ។
ក្រៅពីនេះទាក់ទងសន្តិសុខសង្គមនៅមូលដ្ឋាន សម្តេចតេជោ ក៏បានណែនាំអោយខេត្តកំពង់ធំ យកចិត្តទុកដាក់បន្តមើលទៅលើក្រុមក្មេងទំនើងផងដែរ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣