ព័ត៌មាន
កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២ នាក់លើវិញ្ញាសារ(បុរស និងនារី)ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី មានប្រទេស៨ចូលរួមប្រកួតប្រជែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរំលឹកថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រមុនគេក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី១ នាឆ្នាំ២០២៥ ហើយនាពេលនោះ កម្ពជាទទួលបានជើងឯកមេដាយមាសទាំងពីរក្រុម។ដូច្នេះការចាកចេញទៅលើកនេះកម្ពុជានិងចូលរួមការប្រកួតលើកទី២របស់ខ្លួន ក្នុងការ ការពារតំណែងជើងឯកមេដាយមាសផង និងចូលរួមដកស្រង់បចេ្ចកទេសថ្មីៗ ព្រមទាំងកសាង មិត្តភាព សាមគ្គីភាពរវាង នៅក្នុងតំអាស៊ាន និង អាស៊ីផងដែរ ។
អគ្គលេខាធិការរូនេះបានលើកឡើងបន្ថែមថា ក្រុមកីឡាករ កីឡាការិនី បានហ្វឹកហាត់ចំនួន៣ខែមុនចាកចេញ ដូច្នេះពួកគាត់ទាំង២ក្រុមប្តេជ្ញាចិត្តខ្ពស់ និងដាក់ក្តីសង្ឃឹម ក្នុងការ ការពារមេដាយមាសមកកម្ពុជាវិញ។

ចំណែកសមាជិកក្រុមបាល់បោះអង្គុយនារី បានបង្ហាញថាក្រុមសង្ឃឹម១០០%នឹងអាចដណ្តើមមេដាយមាសជាលើទី២ជូនជាតិមាតុភូមិ ព្រោះថាការហ្វឹកហាត់កន្លងមកមានភាពរីកចម្រើនជាងមុន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ២០២៦ នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេស។ ចំពោះវិញ្ញាសា ផ្នែកបុរសមានចំនួន៨ប្រទេសចូលរូម កម្ពុជាស្ថិតនៅពូលA រួមមាន ឥណ្ឌា បង់ក្លាដេស និងប៊ូតង់។ ឯផ្នែកនារីមានចំនួន៦ប្រទេស កម្ពុជា ស្ថិតនៅក្នុងពូលA រួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី និង ប៊ូតង់៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣