ព័ត៌មាន
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចម្រុះរួមមាន កម្លាំងផែនការងារសន្តិសុខ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់សោម នៅផ្ទះវីឡាជួលមួយកន្លែង ម្តុំស្ពានត្រជាក់ចិត្ត ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
ជាលទ្ធផល សមត្ថកិច្ចរកឃើញជនបរទេសសរុប ២៦នាក់ ស្រី ៣នាក់ រួមមាន ជនជាតិចិន ៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រោយការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច បានរកឃើញថា មានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ១១គ្រឿង, ទូរស័ព្ទ ២០គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ។
បច្ចុប្បន្ន ជនបរទេសទាំង ២៦នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី ។ ចំណែកទីតាំងខាងលើ ដោយមានតំណាងម្ចាស់ទីតាំងឈ្មោះ ឌឹម គាំ ភេទស្រី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ត្រូវបានបិទសៀលជាបណ្តោះអាសន្ន ។
ករណីនេះដែរ ឯឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ថែមលើទីតាំងខាងលើ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣