ព័ត៌មាន
រាជរដ្ឋាភិបាល ចាត់ទុកវិស័យអប់រំកាយ និងកីឡា ជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនមនុស្ស
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំកាយ និងកីឡា គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនធានមនុស្សនៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្ដេច នៅក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ ចាំបាច់ពលរដ្ឋត្រូវការ ទាំងចំណេះដឹង ជំនាញ បទពិសោធន៍ និងសុខភាព ហើយទាំងអស់នេះ គឺមិនអាចកាត់ផ្ដាច់ពីសកម្មភាពអប់រំកាយ និងកីឡា បានឡើយ។ ការណ៍នេះ វិស័យអប់រំកាយ និងកីឡា បានក្លាយជាវិស័យឈានមុខមួយ និងទទួលបានការសាទរជាខ្លាំងពីសាធារណៈជន ដែលឆ្លុះបញ្ចាំងតាមរយៈការទទួលបានសមិទ្ធផលពីការប្រកួតជាច្រើន នាពេលកន្លងមក។
ឆ្លៀតឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡា បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញ និងលើកកម្ពស់បន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ទាំងបុរស និងស្ដ្រី ចូលរួមសកម្មភាពកីឡា ស្របតាមយុទ្ធនាការ «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។ លើសពីនេះ សម្ដេចក៏បានគាំទ្រ និងជំរុញដល់រដ្ឋាបាលរាជធានី-ខេត្ត ក្នុងការបន្ដរៀបចំសួនសាធារណៈ សម្រាប់ជាទីកន្លែងហាត់ប្រាណ ឬលេងកីឡា គ្រប់ប្រភេទ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាលផងដែរ៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣