ព័ត៌មាន
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក-DFC អនុម័តទឹកប្រាក់ ១០០លានដុល្លារ គាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។
ការព្រមព្រៀងទើបត្រូវបានសម្រេច បន្ទាប់ពីការសិក្សាវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោង លើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹងរបស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យានិងចូលជាស្ថាពរបាន ។
ការសម្រេចបានដ៏សំខាន់នេះ គឺបានមកពីការខិតខំនិងទំនាក់ទំនងរយះពេលជាច្រើនឆ្នាំ រវាងក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC ជាមួយស្ថាប័នផ្សេងៗរបស់សហរដ្ឋអាមេរិក រួមមានស្ថានទូតសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងបណ្តាក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀតដូចជា General Electric, OTIS, Caterpillar, Ford និង Apple ។ តាមរយៈគណៈប្រតិភូធុរកិច្ច ការចូលរួមសន្និបាត និងការសន្ទនាផ្សេងៗ យើងទាំងអស់គ្នាបាននិងកំពុងធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) ក្នុងនាមជាដៃគូក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការរីកចម្រើននិងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក”។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន DFC បានបញ្ជាក់ថា “ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ការសម្រេចបាននេះ បានគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាពក្នុងការផ្តល់ទុនហិរញ្ញាវត្ថុ ជំនាញពិសោធន៍ និងការច្នៃប្រឌិត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនេះរបស់ព្រះរាជាណាចក្រកម្ពុជា”៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ