ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកភាពបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង ២៨,៧ ប៊ីលានរៀល ក្នុងនោះជាង ៤,៣ ប៊ីលានរៀល ជាភាគហ៊ុនដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់សរុបជាង ២៤,៣ ប៊ីលានរៀល ជាភាគលាភ របស់រដ្ឋ។

ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាសប្តាហ៍កន្លងមក, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជម្រាបពី លទ្ធផលសំខាន់ៗដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុងឆ្នាំ២០២៥ ក្នុងនោះជុំវិញការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញផលិតទឹកស្អាតបានប្រមាណជាង ៣០៨ លានម៉ែត្រគូប, ពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបានប្រវែង ៣៩៩ គីឡូម៉ែត្រ និងបង្កើនចំនួនអតិថិជនថ្មីបានចំនួនជាង ២៤ ពាន់បណ្តាញ ខណៈអតិថិជនចំណូលទាបមានចំនួនជាង ១ ពាន់បណ្តាញ។
ទាក់ទិននិងចំណូលវិញ, ឯកឧត្តមបន្ថែមឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកស្អាតបានចំនួន ប្រមាណជាង ២៣១ លានម៉ែត្រគូប ដោយប្រមូលចំណូលគិតជាទឹកប្រាក់សរុបបានចំនួនប្រមាណជាង ៣៧៣ ប៊ីលានរៀល បើគិត ចំណេញពិតក្រោយបង់ពន្ធរួចមានទឹកប្រាក់ជិត ៩៥ ប៊ីលានរៀល ក្នុងនោះចំណេញជាមូលដ្ឋានក្នុងមួយភាគហ៊ុន មានទឹកប្រាក់ជាង ១.០៩២ រៀល។
ចំណែកការបែងចែកភាគលាភ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានភាគហ៊ុនិកវត្តមានសរុប ២១៨ រូប គិតជាភាគហ៊ុនមាន ចំនួនជាង ៧៥ លាន ត្រូវប្រមាណជាង ៨៦% នៃចំនួនភាគហ៊ុនធម្មតាសរុប ក្នុងងនោះបានអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួន ២៨,៧ ប៊ីលានរៀល ជូនភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៦ (ដោយទឹកប្រាក់ជាង ៤,៣ ប៊ីលានរៀល ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ចំនួន ២៤,៣ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសំឡេងឆ្នោតគាំទ្រប្រមាណ ជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប)។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ចំនួន ៣៣០ រៀល/ភាគហ៊ុន។
ក្នុងសន្និបាតនេះដែរ ក៏បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧ រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញចំនួន ១ រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន ១,១ ប៊ីលានរៀល ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប៕អត្ថបទ៖ សុន រ៉ាឌី,




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣