ព័ត៌មាន
កូនខ្មែរ ៣នាក់បងប្អូន ប្រឡងក្នុងប្រទេស ក្រៅប្រទេសទទួលបានពានរង្វាន់និងមេដាយជាង ៣០០មេដាយ
កូនខ្មែរ ៣នាក់បងប្អូនបង្កើត ដែលទើបសិក្សាថ្នាក់ទី ៣ ថ្នាក់ទី ៥ និងថ្នាក់ទី ៧ បានក្លាយជាគំរូ និងជាធនធានល្អមួយសម្រាប់សង្គមជាតិនាពេលអនាគត។ ជាធនធាន ជាគំរូ ស្របពេលដែលពួកគាត់ ព្យាយាមសិក្សាជាប្រចាំ ចូលរួមប្រកួតប្រជែងជាញឹកញាប់ ដោយត្រឹមរយៈពេលជាង ២ឆ្នាំ ពួកគេទាំង ៣នាក់បងប្អូន ទទួលបានពានរង្វាន់ប្រមាណ ២០ និងមានមេដាយរហូតដល់ជាង ៣០០មេដាយពីការប្រកួតប្រជែងក្នុងស្រុក និងក្រៅប្រទេស។
ត្រឹមរយៈពេលជាង ២ឆ្នាំ ប៉ុណ្ណោះ កុមារា ឆោម ឆាយាភ្រឹត ថ្នាក់ទី៧ កុមារា ឆោម ចក្រាយុធ ថ្នាក់ទី៥ និងកុមារី ឆោម ឆដាភា ថ្នាក់ទី ៣ ជាបងប្អូនបង្កើតនឹងគ្នា បានបន្តចូលរួមប្រកួតប្រជែងជាបន្តបន្ទាប់ លើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស។ ពួកគេភាគច្រើនចូលរួមប្រកួតប្រជែង ទាំង ៣នាក់បងប្អូន ទាំងការប្រកួតក្នុងស្រុក ក៏ដូចជាការចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។ ការប្រកួតប្រជែងនេះ មានភាពញឹកញាប់ ដោយពេលខ្លះ ពួកគាត់ចូលរួមប្រឡងស្ទើររៀងរាល់សប្ដាហ៍។ ចូលរួមប្រកួតប្រជែង តែងត្រឡប់មកវិញ នូវមេដាយ និងពានរង្វាន់។ ការចូលរួមប្រកួតប្រជែង ការទទួលបានមេដាយត្រឡប់មកវិញ ផ្ដល់នូវស្នាមញញឹម ផ្ដល់នូវភាពសប្បាយចិត្ត និងជាការតាំងចិត្តក្នុងចូលរួមប្រកួតប្រជែងជាបន្តបន្ទាប់។
សម្រាប់លោកស្រី ផ្លុង ស៊ីសុវណ្ណាសក្ខ័នា ជាម្ដាយកុមារទាំង ៣ បានបង្ហាញភាពសប្បាយចិត្តជាខ្លាំង ដែលកូនៗ ព្យាយាមសិក្សារៀនសូត្រ និងតែងសម្រេចបានលទ្ធផលល្អទាំងការបប្រកួតប្រជែងក្នុងស្រុក និងការប្រកួតប្រជែងក្រៅស្រុក។ ជាអាណាព្យាបាល គាត់តែងតែលើកទឹកចិត្តកូន ជុំរុញកូន តែមិនដាក់សម្ពាធលើកូននោះទេ។
សម្រាប់កុមារទាំង ៣នាក់បងប្អូន នាពេលខាងមុខ នឹងបន្តចូលរួមប្រកួតប្រជែងជាបន្តបន្ទាប់បន្ថែមទៀត។ ជាក់ស្ដែង សាលារៀនតែងផ្ដល់ព័ត៌មានពីកម្មវិធីប្រកួតប្រជែង ពេលខ្លះអាណាព្យាបាលស្វែងរកការប្រកួតប្រជែងជូនកូន៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣