ព័ត៌មាន
កាកបាទក្រហមកម្ពុជា ចុះជួយឧបត្ថម្ភអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៧៥៣គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី ចុះជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៧៥៣គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះ លោកជំទាវបានគូសបញ្ជាក់ពីចំណុចសំខាន់ចំនួនពីរ៖ ស្បៀងអាហារ៖ ជាតម្រូវការចាំបាច់សម្រាប់ការទ្រទ្រង់ជីវិត។ ព្រមទាំងទាំងសន្តិភាពផ្លូវកាយ (ការរស់នៅដោយសុវត្ថិភាព) និងសន្តិភាពផ្លូវចិត្ត (ការរក្សាស្មារតីឱ្យស្ងប់តាមរយៈធម៌ និងសមាធិ) ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោកជំទាវ ក៏បានណែនាំឱ្យបងប្អូនយកចិត្តទុកដាក់ខ្ពស់លើសុខភាព៖ ដោយអនុវត្ត “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” រួមទាំងការថែរក្សាបរិស្ថានជុំវិញខ្លួន។ត្រូវសម្រាន្តក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនចាញ់ និងគ្រុនឈាម។ ចេះជួយអាសគ្នាទៅវិញទៅមកក្នុងនាមជាគ្រួសារខ្មែរតែមួយ។
សូមជម្រាបថាអំណោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២ដប, ទឹកដោះគោប្រអប់ ១២ប្រអប់, ទឹកបរិសុទ្ធ ២កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕ 6/6/26
អត្ថបទ: សំ ងីម




















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣