ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញជំរុញពលរដ្ឋអនុវត្តគោលការណ៍ ៣R ដើម្បីលើកកម្ពស់សោភ័ណបរិស្ថាន
ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញជំរុញដល់ប្រជាពលរដ្ឋអនុវត្តគោលការណ៍៣R។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ឆ្នាំ២០២៦។
មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ស្ថិតនៅសួនច្បារតេជោមាស តេជោយ៉ត រាជធានីភ្នំពេញ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ វិស័យឯកជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៧០០នាក់។
នៅក្នុងអង្គពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់BTVថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ត និងថែរក្សានូវស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេសដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថានត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ លើការការពារថែរក្សាធនធានធម្មជាតិ អភិរក្សជីវចម្រុះ គុណភាពបរិស្ថាន (ទឹក ដី ខ្យល់) និងសុខភាពសាធារណៈ។
បន្ថែមលើនេះ ឯកឧត្តមបានជំរុញពលរដ្ឋចូលរួមអនុវត្តគោលការណ៍ ៣R គឺកាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ ដើម្បីបន្តលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ស្របពេលនៅឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក។
ប្រជាពលរដ្ឋបានប្តេជ្ញាថែរក្សាបរិស្ថាន អនាម័យ នៅក្នុងប្រទេសកម្ពុជាឱ្យបានស្អាត ដូចជា ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនបោះចោលសំរាមផ្តេសផ្តាស និងចូលរួមដាំដើមឈើជាដើម។
គួរបញ្ជាក់ដែរថា ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា រៀបចំឡើងដើម្បីលើកកកម្ពស់ការយល់ដឹង ស្រឡាញ់បរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាបរិស្ថាន ប្រារព្ធឡើងក្រោមប្រធានបទ «សំណល់សូន្យ(Zero Wastes)»។ អត្ថបទ៖ទូច សោភ័ណ













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣