ព័ត៌មាន
បេក្ខសមណសិស្សខេត្តស្វាយរៀង ប្រឡងសញ្ញាបត្រធម្មវិន័យថ្នាក់ត្រីថ្នាក់ទោនិងថ្នាក់ឯក
បេក្ខសមណសិស្សក្នុងខេត្តស្វាយរៀង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការប្រឡងដើម្បីទទួលយកសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ។
អភិបាលរងខេត្តស្វាយរៀង លោក ញ៉ែម សារី ក្នុងឱកាសបើកវិញ្ញាសារជូនដល់បេក្ខសមណសិស្សសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក នៅក្នុងមណ្ឌលវត្ត (ជម្ពូប្រឹក្សា) មណ្ឌលវត្ត (ព្រៃឆ្លាក់) ក្រុងស្វាយរៀង បានស្នើដល់បេក្ខសមណសិស្ស ទាំងអស់ត្រូវបញ្ចេញសមត្ថភាព ចំណេះដឹង ដែលបានសិក្សាកន្លងមក ដើម្បីប្រឡងយកសញ្ញាបត្រ សម្រាប់បន្តការសិក្សាបន្ថែមនៅតាមគ្រឹះស្ថាននានា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បានស្នើដល់លោកគ្រូ អនុរក្ស និងមន្ត្រីពាក់ព័ន្ធ ត្រូវសហការត្រួតពិនិត្យបន្ថែមឱ្យបានគ្រប់សកម្មភាព រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងករណីមានសកម្មភាពមិនប្រក្រតីត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈសម្បត្តិផ្តល់ឱកាសជូនបេក្ខសមណសិស្សប្រឡងឱ្យមានសុវត្ថិភាព ។
របាយការណ៍របស់មន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង បានបញ្ជាក់ថា នៅក្នុងសម័យប្រឡងសញ្ញាបត្រធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ឆ្នាំសិក្សា២០២៥-២០២៦ នេះ មានបេក្ខសមណសិស្សដាក់ពាក្យចូលប្រឡង ចំនួន៤០០អង្គ/នាក់ ក្នុងនោះ មន្ទីរបានរៀបចំមណ្ឌលប្រឡងចំនួនពីរ រួមមានមណ្ឌល វត្តជម្ពូប្រឹក្សា និងមណ្ឌល វត្តព្រៃឆ្លាក់ ស្មើនឹង១៨បន្ទប់ រួមមានថ្នាក់ត្រី ចំនួន២១៧អង្គ ថ្នាក់ទោ ចំនួន១២៥អង្គ និងថ្នាក់ឯក ចំនួន៥៨អង្គ៕ ដោយ ៖ ភា សារិត






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ