ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង និងចិន យល់ព្រមជំរុញទំនាក់ទំនងនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងព្យុងយ៉ាង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃអង្គារ ៩មិថុនានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un )និងលោក ស៊ី ជីនពីង (Xi Jinping )បានរៀបចំកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ៨មិថុនាសប្ដាហ៍នេះ នៅទីក្រុងព្យុងយ៉ាង ហើយបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ខាងលើនិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅជាជំពូកថ្មីមួយ អំឡុងទស្សនកិច្ចកិច្ចផ្លូវរដ្ឋនៅថ្ងៃចន្ទនិងថ្ងៃអង្គារ ៨ដល់៩មិថុនាសប្ដាហ៍នេះ ។

យោងតាម KCNA ដដែល លោក គីម បានប្រាប់លោក ស៊ី ថា រូបលោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ «គោលការណ៍ចិនតែមួយ» ដែលទីក្រុងប៉េកាំងចាត់ទុកថាមានន័យថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដោយមិនគិតពីស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ។
យោងតាម KCNA លោក ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលប្រាំពីរឆ្នាំ បានប្រាប់លោក គីម ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកជាឱកាសមួយដើម្បីសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងទ្វេភាគី។

KCNA បានបន្ថែមថា មេដឹកនាំទាំងពីរក៏បានយល់ព្រមធ្វើឱ្យការទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមន្ត្រីជាន់ខ្ពស់ផងដែរ។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមួយនេះ ពុំបាននិយាយថា តើមេដឹកនាំទាំងពីរបានពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងឬអត់នោះទេ។
នៅមុនជំនួបទល់មុខគ្នា លោកប្រធានាធិបតីចិន បានមានប្រសាសន៍ថា ពួកលោកត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង និងការឃុបឃិតទាំងអស់ ដើម្បីរស់ឡើងវិញនូវយោធានិយម ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោកក៏បានសន្យាផងដែរថា នឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់ពហុភាគីនិយមដោយយុត្តិធម៌ និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចរួមបញ្ចូលគ្នា ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ក្នុងការកសាងសហគមន៍នៃមនុស្សដែលមានវាសនារួមគ្នា៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣