ព័ត៌មាន
សម្តេចតេជោ៖ ដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់បច្ចុប្បន្នត្រូវតែយកមកវិញឲ្យខាងតែបាន
នៅចំពោះមុខពលរដ្ឋភៀសសឹក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេ ជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រកាសថា ទឹកដីខ្មែរដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ ដោយខុសច្បាប់នាពេលនេះត្រូវតែទាមទារយកមកវិញឲ្យខាងតែបាន ដោយការទាមទារនេះនឹងធ្វើឡើង ដោយសន្តិវិធី និងទៅតាមច្បាប់អន្តរជាតិ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាពុំមែនមានន័យថាគ្មានសមត្ថភាពឬគ្មានអាវុធវាយដណ្តើមយកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាថាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែធ្វើការអត់ធ្មត់ដើម្បីចរចាដោយសន្តិវិធី ហើយកម្ពុជាត្រូវតែធ្វើជាប្រទេសគោរពច្បាប់ គោរពកិច្ចព្រមព្រៀងទាំងឡាយ ខណៈថៃមិនគោរពគឺជារឿងរបស់ថៃ ទុកឲ្យថៃទទួលខុសត្រូវចំពោះមុខសហគមន៍អន្តរជាតិខ្លួនឯងទៅ។
សម្តេចតេជោ បានបញ្ជាក់ថា«មិនមែនបងប្អូន(ជនភៀសសឹក)មករស់នៅទីនេះ ហើយយើងមិន ទាមទារដីរបស់យើងត្រឡប់មកវិញទេ ដីរបស់យើងគឺយើងត្រូវទាមទារត្រឡប់មកវិញ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃ ដែលខ្ញុំត្រូវបកស្រាយដោយជំហរ។ នាយករដ្ឋមន្រ្តីបាននិយាយហើយថា ដោយស្រាយដោយសន្តិវិធី មិន ថានាយករដ្ឋមន្រ្តីទេសេចក្តីថ្លៃងការណ៍របស់រាជរដ្ឋាភិបាល សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសុទ្ធតែបានបញ្ជាក់ថា ការដោះស្រាយដោយសន្តិវិធី។ តើសន្តិវិធីនេះ វាមានន័យយ៉ាងម៉េច?។ ឥឡូវយើងកំពុងតែបាត់បង់ផ្ទះសម្បែង ដីធ្លីមួយចំនួនដែលទាហានថៃកំ ពុងកាន់កាប់។ យើងមិនបានទទួលស្គាល់នូវការប្រើប្រាស់កម្លាំងដើម្បីកាន់កាប់ទេ ហើយចំណុចនេះនៅ លើពិភពលោកអត់មានអ្នកណាប្រើប្រាស់កម្លាំងដើម្បីកំណត់ព្រំដែនទេ….»
នៅក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនជនភៀសសឹកឃុំស្លក្រាមនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានប្រកាសប្រាប់ជនរួមជាតិផងដែរថា កម្ពុជាយើងមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្តែកម្ពុជាក៏បានកំពុងត្រៀមខ្លួនផងដែរ ប្រសិនបើមានការធ្វើសង្រ្គាមបន្ថែម។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែនបានផ្ញើសារទៅកាន់ជនរួមជាតិផងដែរថា តើយើងត្រូវជ្រើសរើសការដោះស្រាយដោយសន្តិវិធីឬត្រូវប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធ? ខណៈការប្រើប្រាស់កម្លាំងនឹងមានការស្លាប់ទាហាន និងពលរដ្ឋទាំងសងខាងនោះ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យបងប្អូនជនភៀសសឹកទាំងអស់មានការអត់ធ្មត់ ចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាលជាមួយភាគីថៃ បើទោះរយៈពេលវែងឬខ្លី ប៉ុន្តែកម្ពុជាត្រូវតែទាមទារយករបស់កម្ពុជាមកវិញឲ្យខាងតែបាន៕អត្ថបទបាន ចក់







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣