ព័ត៌មាន
មន្ទីរបរិស្ថានខេត្តកណ្ដាលផ្ដើមសកម្មភាពដាំដើមឈើក្នុងគម្រោងដាំកូនឈើ ១លានដើម
មន្ទីរបរិស្ថានខេត្តកណ្ដាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៦នេះ បានចាប់ផ្ដើមសកម្មភាពដាំដើមឈើ ក្នុងគម្រោងដាំ ១លានដើម។ សកម្មភាពដាំជាគំរូនេះ ធ្វើឡើងនៅទីតាំងវត្តវិហារកំបោរ និងសាលាបឋមសិក្សាកណ្ដោក ដែលមានភូមិសាស្តនៅ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ទីរបរិស្ថានខេត្តកណ្ដាល ដោយមានការចូលរួមពី អង្គការមូលនិធិ KMH បានសហការគ្នា ក្នុងការការពារអាកាសធាតុ តាមរយៈការអនុវត្តគម្រោងដាំដើមឈើ ១លានដើម សម្រាប់ភូមិសាស្ត្រខេត្តកណ្ដាល។ ជាការចាប់ផ្ដើម មន្ទីរបរិស្ថាន បានដាំកូនឈើប្រណិតប្រមាណ ២០០ដើមជាគំរូ នៅទីតាំងវត្តវិហារកំបោរ និងសាលាបឋមសិក្សាកណ្ដោក ដើម្បីជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សិស្សសាលា ក៏ដូចជាវត្តអារាម ចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីអាកាសធាតុល្អប្រសើរនៅកម្ពុជា។
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានលើកឡើងថា នេះជាសកម្មភាពផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋចូលរួមដាំដើមឈើ។ លោកថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ត្រូវចូលរួមដាំដើមឈើឱ្យបាន ១ដើម សម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល។ មន្ទីរបរិស្ថាននឹងដាំដើមឈើនៅទីតាំងស្រុកដទៃទៀតនៃខេត្តកណ្ដាល។ មន្ទីរបរិស្ថានខេត្តកណ្ដាល ក៏ស្វាគមន៍ផ្ដល់ជូនកូនឈើ ជូនដល់ប្រជាពលរដ្ឋសម្រាប់ការដាំដុះផងដែរ។
សកម្មភាពគ្នានេះ ក៏ដើរស្របនឹងសកម្មភាព របស់ក្រសួងបរិស្ថាន ដែលគ្រោងអនុវត្តនៅខែ ក្រោយផងដែរ។ ជាក់ស្ដែង ក្រសួងបរិស្ថាន នៅថ្ងៃទី ១០ដល់ថ្ងៃទី ១២ កក្កដាខាងមុខ នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» ដើម្បីចែកកូនឈើឥតគិតថ្លៃប្រមាណ៥លានដើម ជូនដល់សាធារណៈយកទៅដាំដើម្បីបង្កើតគម្របបៃតងនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានសកម្មភាពរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន សហគមន៍ និងបុគ្គលម្នាក់ៗដូចៗគ្នា។ ឯកឧត្តមបញ្ជាក់ថា រាល់ដើមឈើដែលបានដាំ គឺជាការសន្យាចំពោះអនាគត។ រាល់កូនឈើដែលបានដាំចូលក្នុងដី គឺជាជំហានមួយឆ្ពោះទៅរកខ្យល់អាកាសស្អាត ប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ និងអាកាសធាតុដែលមានភាពធន់ជាងមុន ហើយនៅពេលដែលប្រជាជនកម្ពុជារាប់លាននាក់ដាំដើមឈើរាប់លានដើម ពួកគេមិនមែនគ្រាន់តែដាំដុះព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងបណ្តុះនូវ «ក្តីសង្ឃឹម»៕ អត្ថបទ៖ គឹម ហុក






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣