ព័ត៌មាន
ICC-Angkor Sambor Prei Kuk ជួបប្រជុំបច្ចេកទេសលើកទី៤២ នៅខេត្តសៀមរាប
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក(ICC-Angkor Sambor Prei Kuk) កំពុងជួបប្រជុំបច្ចេកទេសលើកទី៤២ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារទី៩ខែមិថុនាឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន លោក NAGASE Kensuke អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជានិងលោកPierre VINCENT មន្ត្រីទទួលបន្ទុកបេសកកម្ម និងវប្បធម៌នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត សុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំ ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ទីថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៦ ទាំងអ្នកជំនាញកម្ពុជានិងអន្តរជាតិនឹងពិភាក្សា ព្រមទាំងពិនិត្យមើលរបាយការណ៍អភិរក្ស ដំណើរការជួសជុលប្រាសាទបុរាណ និងរមណីយដ្ឋាននានានៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ព្រមទាំងផ្ដល់អនុសាសន៍បច្ចេកទេស មួយចំនួនថែមទៀតផង។បន្ថែមលើនេះស្មារតីនៃកិច្ចប្រជុំ ក៏បានបង្ហាញពីគោលបំណងសំខាន់ ដោយផ្តោតទៅលើការអភិរក្សថ្មប្រាសាទបុរាណនិងការអភិវឌ្ឍន៍ ការធ្វើឱ្យមាននិរន្តរភាពបរិស្ថាន ព្រៃឈើ ព្រមទាំងគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញអភិរក្សនិងផ្នែកបច្ចេកទេសជាច្រើន៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣