ព័ត៌មាន
ការផ្គត់ផ្គង់សាច់របស់ប្រទេសកម្ពុជានៅតែមានស្ថេរភាព ទោះបីជាមានការបិទព្រំដែនក៏ដោយ
ភ្នំពេញ៖ ការផ្គត់ផ្គង់សាច់របស់ប្រទេសកម្ពុជានៅតែមានស្ថេរភាព ទោះបីជា មានការបិទព្រំដែនក៏ដោយ ខណៈវិស័យចិញ្ចឹមសត្វនៅកម្ពុជាបានពង្រីកការផលិត ដើម្បីបំពេញតម្រូវការក្នុងស្រុក ជាពិសេសសាច់ជ្រូកអាចមានសមត្ថភាពផ្គត់ផ្គង់លើសតម្រូវការ និងអាចនាំចេញថែមទៀតនាពេលអនាគត។
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែរក្សាបាននូវកំណើនវិជ្ជាមានក្នុងរង្វង់ ១,០៨% ខណៈកំណើននៃតម្លៃបន្ថែមសរុបឡើងដល់ ៣៣ ១៤៩ពាន់លានរៀល ស្មើនឹង ៥,៩៣% បើធៀបនឹងឆ្នាំ២០២៤។
លោក ម៉ូវ ឃាង ម្ចាស់សត្តឃាត ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ BTV ថា សត្តឃាតរបស់លោកមានសម្ថភាពសត្តឃាត ៥០ក្បាលក្នុងមួយម៉ោង ដើម្បីផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុកដែលភាគច្រើនការផ្គត់ផ្គង់ទៅឱ្យអតិថិជនយកទៅលក់បន្តនៅតាមបណ្តាផ្សារនានារាជធានីភ្នំពេញ។
លោកបញ្ជាក់ថា បច្ចុប្បន្ន ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារមានគ្រប់គ្រាន់តាមតម្រូវការ ប៉ុន្តែតម្រូវការសាច់ជ្រូក ថយល្បឿនបន្តិចនៅរដូវវស្សា ដោយសារមិនមែនជារដូវបុណ្យទាន និងអាពាហ៍ពិពាហ៍ ដែលតែងតែមានតម្រូវការសាច់ខ្ពស់ ខណៈតម្លៃសាច់ជ្រូករស់គឺនៅថេរ ពោលគឺមិនមានសញ្ញាឡើងថ្លៃទៀតទេ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា បង្ហាញពីភាពរីកចម្រើនចាប់តាំងពីថៃបិទព្រំដែនជាឯកតោភាគី ដោយសារកសិករខិតខំពង្រីកការចិញ្ចឹមសត្វ ដោយលោកធានាពីការផ្គត់ផ្គង់គ្រប់តម្រូវការទីផ្សារ ហើយអាចឈានទៅការនាំចេញក៏បានថែមទៀតនាពេលអនាគត។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាមានផលិតកម្មសត្វសរុបចំនួន ៦៨,៩៤លានក្បាល ក្នុងនោះ ជ្រូក ចំនួន ៤,៦៥លានក្បាល កើនឡើង ១៤,៥៥% ធៀបនឹងឆ្នាំ២០២៤។ របាយការណ៍ដដែល បន្តថា ការវិនិយោគឯកជនលើកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងសត្តឃាតដ្ឋានទំនើប បានចូលរួមបង្កើនផលិតកម្មសត្វ និងលើកកម្ពស់អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ ហើយ ការអនុវត្តវិធានការច្បាប់ និងវិធានការច្ចេកទេសចិញ្ចឹមសមស្រប ជាពិសេស ការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣