ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញចំនួន២គឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ប្រមាណ២ពាន់នាក់ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
សូមបញ្ជាក់ថា ខេត្តសៀមរាប មានទំហំផ្ទៃដីសរុបចំនួន ១០ ២៩៩,៤៣គ.ម២ មានក្រុងចំនួន២ ស្រុកចំនួន១១ សង្កាត់ ចំនួន១៤ ឃុំចំនួន៨៦ ស្មើនឹង ៩១០ភូមិ មានគ្រួសារសរុបចំនួន ២៨៦ ២៣៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ១ ២១៤ ៧៣១នាក់ ស្រី ៦១៦ ៦៦២នាក់។ ឆ្នាំ២០២៥កន្លងទៅ ផលិតផលក្នុងស្រុក(GDP)របស់ខេត្ត សរុបប្រមាណ ២ ៧៥៤លានដុល្លារ និងផលិតផលសរុប សម្រាប់មនុស្សម្នាក់ៗ (GDP Per Capital) មានប្រមាណ ២ ១៩១ដុល្លារ។ សេដ្ឋកិច្ចក្នុងខេត្តសៀមរាប ក្រៅពីវិស័យកសិកម្ម ខេត្តនេះជាខេត្តទេសចរណ៍ ខណៈដែលក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបចំនួន ៤ ២០២ ៥៨៦នាក់ កើនឡើង ៣០,២៨% បើធៀបនឹងឆ្នាំ២០២៤ ចំនួន ៣ ២២៥ ៨៣៧នាក់ ដោយភ្ញៀវទេសចរក្នុងស្រុកមានការ កើនឡើងតាមរយៈការរៀបចំព្រឹត្តការណ៍ក្នុងខេត្ត ដូចជាសង្ក្រានសៀមរាប ព្រឹត្តការណ៍កីឡាទេសចរណ៍ កិច្ចប្រជុំនានា។ រយៈពេល ៥ខែ ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាប ចំនួន ១ ៧៧២ ១៣៥នាក់ ។
ចំណែកខេត្តឧត្តរមានជ័យ ស្ថិតនៅទិសពាយព្យ នៃប្រទេសកម្ពុជា និងជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេស ដែល បានសម្រេចធ្វើសមាហរណកម្ម បញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោ ដោយបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងចេញពីប្រទេសកម្ពុជា។ ខេត្តមានក្រុងចំនួន ១ និងស្រុកចំនួន ៤ ឃុំចំនួន ១៩ សង្កាត់ចំនួន៥ និងភូមិចំនួន ៣០៨ភូមិ មានផ្ទៃដីសរុប ៦.៦៥៥,៤០គីឡូម៉ែត្រការ៉េ ប្រជាជនសរុប ២៧៦.៧១៤នាក់ ស្រី ១៣៦.៦៩៩នាក់។ ប្រជាជនប្រមាណ ៧៥,៥% ជាកសិករ ២៤% ជាអាជីវករ ៤% ជាកម្មករ ០,២% ជាសិប្បករ ០,២% មានទំហំសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ២៩៦ លានដុល្លារ ស្មើ ១១ ៨៤០ ពាន់លានរៀល ដោយ មាន GDP សរុប ១.៦០៦ដុល្លារ ក្នុងប្រជាពលរដ្ឋម្នាក់ ជាខេត្តមានស្ថានភាពសេដ្ឋកិច្ចលំដាប់ទាបជាងគេនៅទូទាំងប្រទេស។
ការជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្ត បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះជាជំនួបលើកទី១៣ និងសរុបមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៥ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចប្រមុខរដ្ឋស្តីទី ខណៈខេត្តជាប់គ្នាខ្លះ ត្រូវរួមបញ្ចូលគ្នា ដូចជាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យនៅថ្ងៃនេះជាដើម៕






















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ