ព័ត៌មាន
តួកគីយ៉េបេ្តជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅនាទីស្តីការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យបរិស្ថាន ការវិនិយោគថាមពលស្អាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសតួកគីយ៉េ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានគាំទ្រប្រទេសតួកគីយ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល លើកទី៣១ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ (UNFCCC) ឬហៅកាត់ថា COP31 និងបានលើកឡើងអំពីការអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសន្និសីទ COP31 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងAntalyaប្រទេសតួកគីយ៉េនៅថ្ងៃទី៩-២០ខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រនិងចូលរួមរបស់ប្រទេសតួគីយ៉េ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងការទូត វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងបរិស្ថាន រវាងប្រទេសទាំង២កម្ពុជា-តួកគីយ៉េ។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍សង្កត់ធ្ងន់ លើការអញ្ជើញចូលរួមកិច្ចប្រជុំ COP31 ដែលជាព្រឹត្តិការណ៍សំខាន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី បានត្រៀមលក្ខណៈ និងធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP31 ឆ្នាំ២០២៦នេះ ដោយផ្តោតលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ការថ្លែងពីគោលជំហររបស់កម្ពុជា ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពជាក់ស្តែង យុទ្ធសាស្ត្រថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ឯកឧត្តមបានថ្លែងបន្ថែមថា កម្ពុជាបានរៀបចំ ព្រមទាំងបាននិងកំពុងអនុវត្តរបាយការណ៍រួមចំណែកជាតិ NDC 3.0 ដែលមានមហិច្ឆតា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅត្រឹមឆ្នាំ២០៣៥ និងឈានទៅប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ជាមួយគ្ននេះ កម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្អែកសសរស្តម្ភ៣គឺលើ ភាពស្អាត (កាត់បន្ថយការប្រើថង់ប្លាស្ទិក ធ្វើការសំអាតអនាម័យ តាមមូលដ្ឋាន តាមផ្លូវជាតិ ) ភាពបៃតង (យុទ្ធនាការដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ) និង ចីរភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ កម្ពុជាជំរុញការលើកកម្ពស់ថាមពលស្អាត និងការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលខ្យល់ជួយដល់បរិស្ថាន។









-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា