ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥នាក់ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមកជួយនៅខេត្តបន្ទាយមានជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចំពោះកិច្ចដឹកនាំដោយឯកឧត្តម គន់ គីម និងកសាងដោយឯកឧត្តម ខេង សាមេធ និងការចូលរួមដោយក្រសួងឧស្សហកម្ម សិប្បកម្ម និងនវានុវត្តន៍លើការតភ្ជាប់បណ្តាញទឹក ក្រសួងរ៉ែ និងថាមពល លើការតភ្ជាប់អគ្គិសនី និងក្រសួងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានជួយដល់ប្រជាពលរដ្ឋភៀសសឹក និងការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរនិងមន្ត្រីខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់អោយបានដិតដល់ចំពោះគ្រួសារយុទ្ធជនពលី យុទ្ធជនពលី និងយុទ្ធជននៅសមរភូមិ មើលការខុសត្រូវលើបញ្ហានេះ ខណៈអ្នកនៅខាងមុខយកទ្រូងការពារគ្រាប់ដើម្បីក្តីសុខរបស់យើង ដូច្ចេះយើងត្រូវយកចិត្តទុកដាក់លើគ្រួសាររបស់ពួកគាត់។
សម្តេចតេជោ ណែនាំដល់មន្ត្រីទាំងអស់ ខិតខំរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបស្កេមអនឡាញ ខណៈបច្ចុប្បន្នមានការបែកសំបុកធំ ត្រូវប្រយ័ត្នការបំបែកទៅជាក្រុមតូចៗតាមដានអោយដិតដល់ និងបញ្ហាក្មេងទំនើង បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
សម្តេចតេជោអំពាវនាវអោយខិតខំសន្សំសំចៃ លើការប្រើប្រាស់ផ្សេងៗ ហើយទាក់ទងការរួមចំណែកក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចគឺការប្រមូលចំណូលចូលរដ្ឋ សម្តេចតេជោណែនាំដល់ខេត្តនៅតាមព្រំដែន ខិតខំក្នុងការប្រមូលពន្ធ ក្នុងនោះមានចំណូលថ្នាក់ជាតិ និងចំណូលថ្នាក់ក្រោមជាតិ រួមទាំងចំណូលមិនមែនសារពើពន្ធ។
សម្តេចតេជោ ជំរុញបន្ថែមឲ្យអនុវត្តវិធានការការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ខណៈខេត្តបន្ទាយមានជ័យមានធនធានធម្មជាតិនិងបេតិកភណ្ឌដែរ ដូច្ចេះត្រូវចូលរួមក្នុងការការពារ។
សម្តេចតេជោ ណែនាំអោយយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនក្នុងមូលដ្ឋាន សួរសុខទុក្ខដល់ពួកគាត់ ក្នុងនោះរួមទាំងគ្រួសារអតីតយុទ្ធពលពលី ក៏ត្រូវយកចិត្តទុកដាក់លើប្រពន្ធកូនរបស់ពួកគាត់។
សម្រាប់ខេត្តបន្ទាយមានជ័យ ទោះទីនេះមិនមានរោងចក្រសហគ្រាសច្រើន ប៉ុន្តែត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង រួមទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចតេជោប្រមុខរដ្ឋស្តីទី នៅតែបន្តជំរុញអោយមន្ត្រីទាំងអស់ ខិតខំបំពេញការងារដោយស្មោះត្រង់ កាត់បន្ថយ និងលុបបំបាត់នូវអំពើខុសឆ្គង ដែលនាំអោយមានការថ្នាំងថ្នាក់ពីប្រជាជន។ សម្តេចតេជោបន្តថា អ្វីដែលប្រជាជនត្រូវការ គឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨.៧៨៥ គ្រួសារ ស្មើនឹងមនុស្សរាយ៨៧៩.៥៨៥នាក់ (ស្រី៤៣១.៦៣០នាក់)។ ខេត្ត មានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូង ទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ ប្រវែងសរុប១៥៣គ.ម មានក្រុងស្រុកចំនួន៥៖ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។ មានច្រកទ្វារព្រំដែនចំនួន៤គឺ៖ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែនតំបន់ចំនួន២គឺ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ស្ថិតក្នុង ស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ជាច្រកដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។ល។ បច្ចុប្បន្នច្រកទ្វារទាំងបួននេះត្រូវបានបិទទាំងស្រុង ប៉ុន្តែ រាល់ កសិផល និងផលិតផលផ្សេងៗ ត្រូវបានដឹកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាមិត្តផ្សេងៗទៀតជំនួសវិញ។
សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខេត្តបន្ទាយមានជ័យនេះជាជំនួបលើកទី១៤ហើយ និងសរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៦ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចប្រមុខរដ្ឋស្តីទី ខណៈខេត្តជាប់គ្នាខ្លះ ត្រូវរួមបញ្ចូលគ្នា៕



















-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា