ព័ត៌មាន
គ្រប់វេទិកាពេលចុះមូលដ្ឋាន សម្ដេចតេជោ តែងរម្លឹកឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅគ្រប់វេទិកាពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្ដីនៅមូលដ្ឋាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា តែងតែរម្លឹកដល់មន្រ្ដីគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជន និងអតីតយុទ្ធជន ឱ្យបានខ្ពស់បំផុត។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា នៅគ្រប់វេទិកានៃការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ នៅតាមបណ្តារាជធានីខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មិនដែលភ្លេចឡើយនូវក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសារយុទ្ធជនដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។
ឯកឧត្តមបន្តថា សម្តេចបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនដែលបានយកទ្រូងពាំងគ្រាប់ដើម្បីការពារជាតិ ទឹកដី និងប្រជាជន។ ដូច្នេះ ដើម្បីតបស្នងស្នងគុណចំពោះវីរភាពដ៏អង់អាចក្លាហាននេះ ក៏ដូចជាការអនុវត្តនយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចតេជោបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេឱ្យបានល្អដើម្បីកុំឱ្យពួកគេព្រួយបារម្ភអំពីគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន ក៏តែងតែរំលឹកដល់មន្ត្រីអាជ្ញាធរទាំងអស់ឱ្យបន្តរក្សាស្ថិរភាពជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងដាស់តឿនដល់មន្ត្រីទាំងអស់ឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រម៖ «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។
សម្តេចម្រមុខរដ្ឋស្តីទីក៏តែងតែបញ្ជាក់ពីការគាំទ្រពេញទំហឹងនូវជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលផ្អែកលើច្បាប់អន្តរជាតិដែលជាជម្រើសដ៏ត្រឹមត្រូវបំផុត។
សូមជម្រាបថា គ្រប់វេទិកា សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ឱ្យយកចិត្តទុកដាក់ទាំងអតីតមន្រ្តីរាជការស៊ីវិលដែលចូលនិវត្តន៍ ដូចជាអតីតអភិបាលខេត្ត អភិបាលស្រុក អតីតមេឃុំ ចៅសង្កាត់ ជាដើមនោះ គប្បីយកចិត្តទុកដាក់បន្ថែមទៀត ដោយឧស្សាហ៍ចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ និងត្រូវផ្ដល់ឱកាស អញ្ជើញពួកគាត់ចូលរួមក្នុងពិធីជួបជុំ និងសំណេះសំណាលផ្សេងៗ ស្របពេលដែលពេលនេះសម្ដេចតេជោបានដាក់បញ្ចូលពួកគាត់ជានិវត្តជន មកក្រោមឆ័ត្រតែមួយរបស់សមាគម ដោយបានធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា មកជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ក៏បានមានប្រសាសន៍កោតសរសើរចំពោះយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិដែលបានជួយសម្រាលបន្ទុកគ្រួសារយុទ្ធជនពលីទូទាំងប្រទេស ដោយបានផ្ដល់ការអនុគ្រោះ លុបចោលបំណុលដែលខ្ចីពីធនាគារក្នុងស្រុក ព្រមទាំងបានជួយពន្យាការសងត្រឡប់ក្នុងករណីមួយចំនួន ដែលសម្ដេចបានហៅយន្តការអនុគ្រោះនេះ គឺជាផ្នែកមួយនៃការជួយពង្រឹងខឿនការពារជាតិយ៉ាងពិតប្រាកដ ជាពិសេសបានបង្ហាញពីស្មារតីនៃការរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិបានល្អបំផុត៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣