ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ស្នើដល់ភាគីពាក់ព័ន្ធពង្រីកអំណាចទន់ផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើដល់ភាគីពាក់ព័ន្ធពង្រីកអំណាចទន់ផ្នែកទេសចរណ៍ តាមរយៈការផ្សព្វផ្សាយភាពវិសេសនៃវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងបង្កើនភាពទាក់ទាញការវិនិយោគផ្នែកទេសចរណ៍សម្រាប់កម្ពុជា។
ការស្នើយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃសមាគមទេសចរណ៍កម្ពុជា (CATA) កាលពីយប់់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអញ្ជើញចូលពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានសមាគមនទេសចរណ៍កម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាដើម។
នៅពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងបន្តថា រយៈពេល៣០ឆ្នាំកន្លងមកនេះ សមាគមទេសចរណ៍កម្ពុជា (CATA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ សមិទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ (PPPP) គឺជាកត្តាគន្លឹះក្នុងការជំរុញសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិរយៈពេលវែង។ ភាពជាដៃគូដ៏រឹងមាំនេះ នឹងបន្តជាកម្លាំងចលករសំខាន់សម្រាប់ការរីកចម្រើននៃវិស័យ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ដែលរាជរដ្ឋាភិបាលចាត់ទុកជា “មាសបៃតង” និងជាការនាំចេញនៅនឹងកន្លែង រួមចំណែកបង្កើតការងារ បង្កើនចំណូល លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន។
ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបន្តជំរុញការប្រើប្រាស់ឱ្យបានពេញលេញនូវសក្តានុពលទេសចរណ៍ និងជាពិសេសសូមចូលរួមជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់បដិសណ្ឋារកិច្ចល្អ ស្វាគមន៍គណៈប្រតិភូមកពីជាង ៩០ ប្រទេស ក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០” នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ។ អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ