! Без рубрики
ក្នុងឧសភា ឆ្នាំ២០២៦, CDC អនុម័តគម្រោងវិនិយោគចំនួន ៣៧ មានទុនប្រមាណ ៥៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦, បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧ មានទុនវិនិយោគប្រមាណ ៥៧០ លានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគលើវិស័យឧស្សាហកម្មមាន ៣៦៣ លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាកម្ម ៥០ លានដុល្លារ និងលើហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានទឹកប្រាក់ ១៥៧ លានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជី គម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ៥៧០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ ២៦ ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៧ ខាងលើនេះ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤ លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៣ ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៦, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២ និង គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១។ ដោយឡែកគម្រោងដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៨ ក្នុងទំហំទុនវិនិយោគប្រមាណ ២៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ ២,២ ពាន់កន្លែង។
ចំណែកប្រភពទុនដែលឈានមុនគេ ក្នុងនោះវិនិយោគិនកម្ពុជា មានទុនវិនិយោគប្រមាណ ៦៧ ភាគរយ, ចិនជាង ១៥ ភាគរយ, ហូឡង់ជិត ៧ ភាគរយ, សឹង្ហបុរីជិត ៥ ភាគរយ, កោះ Mashall ជាង ២ ភាគរយ, កោះ Samoa ជាង ១ ភាគរយ, ឥណ្ឌាជិត ១ ភាគរយ, ថៃ ០,៥៦ ភាគរយ, ជប៉ុន ០,៥៤ ភាគរយ និងកោះ British Virgin ប្រមាណ ០,៣៦ ភាគរយផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣