ព័ត៌មាន
វិស័យយានយន្តរីកចម្រើន ទាក់ទាញសិស្សជានារីៗ មករៀនជំនាញជួសជុលរថយន្តកាន់តែច្រើន ព្រោះឃើញឱកាសការងារ និងប្រាក់ចំណូលសមរម្យ
ភ្នំពេញ៖ តាមរយៈការសង្កេតកន្លងមក មានតែសិស្សជាបុរសប៉ុណ្ណោះ ដែលចាប់អារម្មណ៍រៀនជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ប៉ុន្ដែបច្ចុប្បន្ននេះវាក្លាយជាជំនាញលេចធ្លោមួយក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។
យុវតី ចេវ ចាន់ណា ជាសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត គឺជាជំនាញដ៏មានសក្ដានុពលមួយ សិស្សដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ថែមទាំងមានប្រាក់ចំណូលខ្ពស់។
កញ្ញាបន្តថា បើទោះបីជាខ្លួនជាស្រី មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារជួសជុលរថយន្តក៏ដោយ ប៉ុន្ដែកញ្ញាស្រលាញ់ពេញចិត្តមុខជំនាញនេះខ្លាំងណាស់ ហើយកំពុងខិតខំប្រឹងប្រែងក្នុងការរៀនសូត្រជំនាញនេះឱ្យកាន់តែល្អប្រសើរ។ កន្លងមក កញ្ញាក៏សង្កេតឃើញមានតែបុរសទេ ដែលរៀនជំនាញនេះ ប៉ុន្ដែកញ្ញាមិនចាប់អារម្មណ៍នឹងពាក្យរិះគន់ទាំងនោះទេ។
យុវតីរូបនេះបានបញ្ជាក់ថា៖«បញ្ហារបស់ខ្ញុំ គឺអត់មានកម្លាំងគ្រប់គ្រាន់ក្នុងការមួលខ្ចៅធំៗ និងត្រូវលើកសម្ភារៈធ្ងន់ៗដែរ ប៉ុន្ដែខ្ញុំត្រូវតែជំនះឧបសគ្គទាំងអស់នេះ ព្រោះខ្ញុំចង់សម្រេចក្ដីប្រាថ្នា ដែលមានការងារល្អ និងប្រាក់ចំណូលសមរម្យនាពេលអនាគត។ ម្យ៉ាងទៀត ខ្ញុំរៀននៅទីនេះ ក៏ចង់ស្គាល់ពីសម្ភារៈសំខាន់ៗរបស់រថយន្ត ដើម្បីអាចក្លាយជាអ្នកលក់សម្ភារៈ និងគ្រឿងបម្លាស់រថយន្ត»។
បើតាមថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា បច្ចុប្បន្ននៅទូទាំងប្រទេស សិស្សទាំងបុរស និងនារីភាគច្រើនដែលចេញពីសាលា ITI មានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនរថយន្តល្បីៗក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានសង្កេតឃើញផងដែរថា កន្លងមកជំនាញមេកានិចរថយន្ត គឺមានតែសិស្សប្រុសៗទេដែលចាប់អារម្មណ៍ច្រើន ព្រោះជំនាញនេះទាមទាឱ្យមានការប្រឹងប្រែងអត់ធ្មត់ ប្រើកម្លាំងកាយ និងប្រឡាក់ដៃជើងច្រើន ប៉ុន្ដែបច្ចុប្បន្ននេះមិនដូចពីមុនទេ ដោយសារសិស្សនារីៗ ក៏បានចាប់អារម្មណ៍ និងមកចុះឈ្មោះរៀនច្រើនដែរ។
ទោះបីជាយ៉ាងណាថ្នាក់ដឹកនាំបានបញ្ជាក់ថា៖«សិស្សនារីនាបច្ចុប្បន្ននេះវិញ ក៏មានការចាប់អារម្មណ៍ខ្លាំងមិនចាញ់បុរសយើងទេ ហើយពួកគាត់ក៏មានការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង ព្រមទាំងមានការចងចាំ និងស្មារតីល្អថែមទៀត។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវតីផ្សេងៗទៀត មកចុះឈ្មោះចូលរៀនជំនាញនេះបន្ថែមទៀត ហើយសាលារបស់យើង នឹងស្វាគមន៍ជានិច្ច»៕






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ