ព័ត៌មាន
CMAC កំពុងបន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលនៅសេសសល់ពីសង្គ្រាមឈ្លានពានរបស់ថៃនៅទិសឧត្តរមានជ័យ និងទិសបន្ទាយមានជ័យ
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅទិសខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលជាសំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃ នៅតាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។
បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយភ្ជាប់ជាមួយរូបភាពសកម្មភាពក្រុមការងារស៊ីម៉ាក់កំពុងបោសសម្អាតគ្រាប់បែកចង្កោមនោះ, ឯកឧត្តមបានរាប់រៀបថា៖«រួមគ្នាផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿងជូនប្រជាជនដែលជាអ្នករងគ្រោះដោយសារសង្គ្រាមពានឈ្លានរបស់ថៃ និងកាន់កាប់បូរណភាពទឹកដីកម្ពុជា»។
សូមរម្លឹកថានៅក្នុងសង្គ្រាមឈ្លានពានទាំងពីរលើករបស់ថៃមកលើកម្ពុជានៅឆ្នាំ២០២៥, កងទ័ពថៃបានទម្លាក់គ្រាប់បែក និងបាញ់ផ្លោងបំផ្លិចបំផ្លាញទៅលើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ក្នុងនោះថៃបានប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម យន្តហោះចម្បាំងជាដើមដែលជាប្រភេទអាវុធដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ចូលមកឈ្លានពានកម្ពុជា៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣