ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រជាង ៦ពាន់នាក់ នៅកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង ៦ពាន់នាក់ នៅរោងចក្រតារាល ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ កម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិត មានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។

ប្រភពដដែល បានបន្តថា ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ជាសេនាធិការជូនរាជរដ្ឋាភិបាលបានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារ ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់កម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅ បានដាក់ចេញដូចជាប្រាក់ឈ្នួលឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិក ប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្តជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត៕











អត្ថបទ ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា