ព័ត៌មាន
សមត្ថកិច្ចបន្ដចុះត្រួតពិនិត្យទីតាំងចំនួនពីរក្នុងខេត្តបន្ទាយមានជ័យរកឃើញជនបរទេសស្នាក់នៅប្រមូលផ្តុំ និងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៩៤នាក់
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី , ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ឣគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីតំណាងរដ្ឋបាលក្រុងប៉ោយប៉ែត តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន២ទីតាំង បានរកឃើញមនុស្សស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន៩៤នាក់និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន។
-ទីតាំងទី១ នៅចំណុចអគារមួយកន្លែង កម្ពស់៧ជាន់ ៣០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី២០នាក់ ស្រី២នាក់។
ក្រុមការងារជំនាញរកមិនឃើញមានបទល្មើស បានប្រគល់ជូនអន្តោរប្ររវេសន៍ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវីធីបន្ត។
-ទីតាំងទី២ នៅចំណុចអគារមួយកន្លែង កម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំនិងកំពុងធ្វើសកម្មភាពជាក់ស្តែងចំនួន៧៤នាក់ (ស្រី១៦នាក់) និងរកឃើញសម្ភារវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យចំនួន៧៤នាក់ (ស្រី១៦នាក់) សមត្ថកិច្ចជំនាញកំពុងសាកសួរនិងស្រាវជ្រាវបន្ត៕










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ