ព័ត៌មាន
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយសំណូមពរពលរដ្ឋក្នុងមូលដ្ឋាន
ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការគ្នាបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហានានា តាមរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្នើសុំឆ្នាំនេះច្រើនជាងឆ្នាំ២០២៥ មានដូចជា ការស្នើ ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ធ្វើបណ្ណកម្មសិទ្ធិដីធ្លី តបណ្ដាញទឹកស្អាត និងសន្តិសុខសណ្តាបធ្នាប់ជាដើម…….។ ហើសំណូមពរទាំងនេះ បច្ចុប្បន្ន រដ្ឋបាលខណ្ឌ និងក្រុមការងាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋហើយ និងខិតខំឱ្យមានប្រសិទ្ធភាព។ លោកអភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាកបន្ថែមថា គម្រោងស្ថាបនារបស់ រដ្ឋាខណ្ឌពោធសែនជ័យតិចជាងការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដូចច្នេះ ចំពោះការងារ រអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏កំពុងយកចិត្តទុកដាក់ដែរ ដោះស្រាយជូនជាបន្តបន្ទាបផងដែរ….។
ចំណែក ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ចោមចៅទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍនៅតាមមូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមផ្សេងដែលកើតមានរយៈពេលកន្លងមក ហើយក៏ជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងផងដែរ។
ដោយឡែក សំណូមពររបស់ បងប្អូន ឯកឧត្តម និងក្រុមកាងារ នឹងខិតខំ ដោះស្រាយ ជូនឱ្យអស់ពី លទ្ធភាព ។ ចំពោះសំណូមពរដែលមានការស្មុគស្មាញលើសពីដែនសមត្ថកិច្ច ក្រុមការងារនឹងធ្វើរបាយការណ៍បញ្ចូនទៅថ្នាក់លើបន្ត ដើម្បីរកដំណោះស្រាយជូនបងប្អូន។
ក្នុងឱកាស នោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឪពុកម្តាយដែលមានកូន ហើយខ្វះលទ្ធភាពបន្តសិក្សាបន្ត សូមនាំទៅចូលរៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីមានជំនាញ ទើបងាយស្រួលរកការងារធ្វើ ចិញ្ចឹម ជីវិត។








-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ