ព័ត៌មាន
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិកហក់ឡើងជិត ១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារៀតណាម នៅតែបន្តភាពល្អប្រសើរ ដោយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំខាន់ៗរបស់កម្ពុជាភាគច្រើននាំចេញទៅវៀតណាមគឺកសិផល។

របាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ ខែឧសភា ២០២៦ កម្ពុជានាំចេញទៅវៀតណាមមានតម្លៃ ២,៣២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក និងស្វាយ ជាដើម។
ចំណែក វៀតណាមនាំចូលមកវិញមានតម្លៃ ១,៧៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១% ហើយ ផលិតផលសំខាន់ៗដែលវៀតណាមនាំចូលមកវិញ រួមមាន សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។

លោក អាន ដារា ស្ថាបនិក ក្រុមហ៊ុន អ៊ែមផល អាហ្រ្គោ ប្រដាក់ ខូអីលធីឌី ដែលជាសហគ្រាសកែច្នែគ្រាប់ស្វាយចន្ទី បានបញ្ជាក់ថា ប្រទេសវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់គ្រាប់ស្វាយចន្ទីសើមរបស់កម្ពុជា ដោយគ្រាន់តែ ៤ខែដើមឆ្នាំ ២០២៦ វៀតណាមបានស្រូបយកស្វាយចន្ទីកម្ពុជាជាង ៨០ម៉ឺនតោន ដែលគិតជាប្រាក់ជាង ១ ៤០០ លានដុល្លារអាមេរិក ដែលចំនួនជិតស្មើនឹងរយៈពេលពេញមួយឆ្នាំនៃការនាំចេញស្វាយចន្ទីកាលពីឆ្នាំ២០២៥។ជាមួយគ្នានេះ លោកមើលឃើញថា សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក មានការកើនច្រើន ដែលនឹងជួយបង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទីនៅកម្ពុជា។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ ៧,៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារអាមេរិក កើនឡើង ០,៨២% និង វៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២,៥៣%៕ អត្ថបទ៖ ធូ វិរៈ

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ