ព័ត៌មាន
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
ភ្នំពេញ៖ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសបានចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមានប្រមាណ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។
យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា រាជរដ្ឋាភិបាល តែងតែចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយរបស់ រាជរដ្ឋាភិបាល ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារនិងការអភិវឌ្ឍប្រទេសជាតិ ពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល។ តាមរយៈការដាក់ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាមួយនឹងការ ដាក់ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។
តាមរយៈសារលិខិតរបស់សម្ដេចធិបតី បានបញ្ជាក់ថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតគ្រប់កម្រិតសរុបប្រមាណ ២០,៧ម៉ឺននាក់។ ដោយឡែកសម្រាប់ការអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ បាននិងកំពុងដំណើរការយ៉ាងល្អ ដែលកម្មវិធីសិក្សាផ្តោតសំខាន់លើវិស័យអាទិភាពចំនួន១០ ដែលមានតម្រូវការទីផ្សារការងារខ្ពស់ រួមទាំង “ជំនាញ វិជ្ជាជីវៈដូនតា” ចំនួន១២មុខវិជ្ជាផងដែរ។
សម្ដេចធិបតីបានថ្លែងថា៖«ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់»។
បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់ការបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត១ ដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ រយៈពេល ៤ខែ សម្រាប់អ្នកមានអាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ ចំនួន ២,៥ម៉ឺននាក់, វគ្គបណ្តុះបណ្តាលតាមលិខិតបញ្ជាក់រយៈពេលខ្លី នៅតាមសហគមន៍សរុបចំនួន ២,៥ម៉ឺននាក់ ដល់អតីតពលករដែលមានអាយុចាប់ពី៣៥ឆ្នាំឡើង រយៈពេល ១សប្តាហ៍ ដល់១ខែ ដើម្បីឱ្យបងប្អូនអតីតពលករអាចមានជំនាញមួយពិតប្រាកដ និងអាចប្រកបរបរចិញ្ចឹម ជីវិតដោយខ្លួនឯង, វគ្គបណ្តុះបណ្តាលជំនាញមុនពេលចូលធ្វើការក្នុងវិស័យកាត់ដេរ និងការផ្តល់ការទទួលស្គាល់ ជំនាញពីមុនី (RPL.) ដល់អតីតពលករគោលដៅចំនួន ១ម៉ឺននាក់ ដែលបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្នុងវិស័យសំណង់ លើ៨មុខជំនាញ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួស, ព្រមទាំងបាន និងកំពុងពង្រីកថ្នាក់រៀនចល័ត (បណ្តុះបណ្តាលតាមរថយន្ត) ដើម្បីទៅបណ្តុះបណ្តាលផ្ទាល់នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
តាមរយៈកម្មវិធីនេះ យុវជនបងប្អូនកម្មករនិយោជិត និងបងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ នឹងមានជំនាញមួយពិតប្រាកដអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង រក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារល្អ ជាពិសេសបងប្អូនអាចមានឱកាសទទួលបានការគាំពារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម។
បើតាមសារលិខិតសម្ដេចធិបតី រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដើម្បីមកចុះឈ្មោះចូលរៀន និងជំរុញមាតាបិតា អាណាព្យាបាល ដើម្បីអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគ រយៈពេលខ្លី ឆាប់ទទួលបានផល មានជំនាញមួយច្បាស់លាស់ មានឱកាសផ្សារភ្ជាប់ទ្រឹស្តីនិងបទពិសោធដែល មាននៅរោងជាងនិងមជ្ឈមណ្ឌលស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរ ដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួននិងក្រុមគ្រួសារ ចេញពីភាពក្រីក្រនិងភាពងាយរងហានិភ័យ៕




-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា