ព័ត៌មាន
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
សំណុំរឿងថៅកែ និងមេការទទួលខុសត្រូវសាច់បង្កកប្រមាណជាង ២០០តោន នាំមកពីប្រទេសថៃ បានចូលដល់ដៃតុលាការហើយ និងកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះថា : រដ្ឋបាលអយ្យការទើបទទួល បានសំណុំរឿង ហើយករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។
សមត្ថកិច្ចសម្រេចឃាត់ខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ និងមេការ សរុបចំនួនពីរនាក់ និងបានបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីនាំសាច់បង្កកជាង២០០តោន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ជនសសង្ស័យទាំងពីរនាក់មានដូចជា :
១. ឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ
២. ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV ឲ្យដឹងថា ៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនអ្នកទទួលខុសត្រូវទីតាំងចំនួន ២នាក់ ចំណែកអ្នកដែលអត់ពាក់ព័ន្ធឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឯកឧត្តមបានបញ្ជាក់ថា ទីតាំងចំនួន៤ គឺមានពីរទីតាំងត្រឹមត្រូវ ពីរទីតាំងទៀតមានការសង្ស័យ ប៉ុន្តែពាក់ព័ន្ធនឹងជំនាញ «ក.ប.ប.» ហើយឃាត់អ្នកដែលទទួលខុសត្រូវចំនួន២នាក់ ដែលជាម្ចាស់អ្នកទទួលខុសត្រូវទីតាំង។
សូមជម្រាបថា កាលពីថ្ងៃទី១០ មិថុនា ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កក ចំនួន៥ឃ្លាំង នៅខណ្ឌសែនសុខ ឬស្សីកែវ និងព្រែកព្នៅ។ ហើយមាន២ឃ្លាំង នៅខណ្ឌឬស្សីកែវ ចំនួន១ និងព្រែកព្នៅ ចំនួន១ ដែលមានទំនិញសាច់បង្កកមានស្លាកសញ្ញាលើសំបកវេចខ្ចប់អក្សរថៃ សរុបជិត ២២០ តោន ដោយក្នុងនោះនៅឫស្សីកែវចំនួនជាង ២១៨តោន និងខណ្ឌព្រែកព្នៅ ៤៣០គីឡូក្រាម។ អាជ្ញធរបានឃាត់ទំនិញទុកបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធី ហើយបុគ្គលពាក់ព័ន្ធសាច់បង្កកនាំមកពីថៃត្រូវបានសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ៕ អត្ថបទ: វង្ស សុភាព


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣