ព័ត៌មាន
សម្តេចធិបតី៖ វិស័យអប់រំ និងសុខាភិបាល នៅតែជាអាទិភាពសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀត ថា វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល គឺនៅតែជាអាទិភាពសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយវិស័យទាំងនេះ មិនត្រូវបានកាត់បន្ថយថវិកានោះឡើយ គឺមានតែលើកកម្ពស់បន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នាថ្ងៃទី១៥ ខែមិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជួយឱ្យមានភាពធន់ ដរាបណាធនធានមនុស្សនេះមានភាពរឹងមាំ សេដ្ឋកិច្ចនឹងរឹងមាំ ហើយសេដ្ឋកិច្ចរឹងមាំ ការពារជាតិក៏រឹងមាំយូរអង្វែង ដូច្នេះហើយរាជរដ្ឋាភិបាល គ្មានគម្រោងកាត់បន្ថយការចំណាយទៅលើវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាលនោះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការកសាងធនធានមនុស្សដែលជាធន ធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់លើសុខភាពជា គឺត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំលើកកម្ពស់នូវវិស័យធនធានមនុស្ស និងសុខាភិបាលនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕អត្ថបទ៖ បាន ចក់










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣