ព័ត៌មាន
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៦កន្លងទៅនេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនបេក្ខជនជ័យលាភី តែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតតែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ពិធីនេះប្រព្រឹត្តិទៅនៅ មជ្ឈមណ្ឌលម៉ានី អគារ The Kampus មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈអចិន្ដ្រៃយ៍ គណៈកម្មធិការកណ្ដាល ព្រឹទ្ធាចារ្យ បេក្ខជន បេក្ខនារី សមាជិក សមាជិកាស.ស.យ.ក.។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ គង់ បញ្ញា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ថ្នាក់ដឹកនាំ បេក្ខជន បេក្ខនារី សមាជិក សមាជិកា និងបានឡើងធ្វើរបាយការណ៍ស្ដីពីដំណើរការប្រឡងតែងនិពន្ធចម្រៀង និងកំណាព្យ អាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យនាពេលនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតតែងនិពន្ធដែលមានរយៈពេល ៣ខែកន្លងមក គណៈកម្មការបានទទួលស្នាដៃតែងនិពន្ធថ្មីផ្នែកចម្រៀងចំនួន ១០ស្នាដៃ និងកំណាព្យចំនួន ៧៣ស្នាដៃ ពីបេក្ខជន និងបេក្ខសមណៈ មកពីគ្រប់មជ្ឈដ្ឋាន។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិត និងសហការគ្នាយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការបំពេញភារកិច្ច ចាប់តាំងពីដំណាក់កាលដំបូង រហូតឈានដល់ដំណាក់កាលប្រកាស ជ័យលាភី នាពេលនេះ។ ឯកឧត្តមក៏បានរំលេចផងដែរថា ការរៀបចំការប្រកួតនាពេលនេះ មិនត្រឹមតែជាវេទិកាផ្តល់ឱកាស ដល់យុវជន និងប្រជាជនខ្មែរ ដែលចូលចិត្ត និងស្រឡាញ់សិល្បៈវប្បធម៌ អាចចូល រួមប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួម ដើម្បីអបអរសាទរក្នុងឱកាសនៃព្រះរាជពិធី ចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សាយាងចូល ៩១ ព្រះវស្សា របស់ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេល ដ៏ខ្លីខាងមុខ។
សម្រាប់ជ័យលាភីទាំងពីររូប ទាំងលោក ឯក ខន ម្ចាស់ជ័យលាភីឯកផ្នែកតែងនិពន្ធកំណាព្យ និង លោក សូមុត្រ បុត្ររ៉ាសា ម្ចាស់ជ័យលាភីឯកផ្នែកតែងនិពន្ធចម្រៀង បង្ហាញនូវភាពសប្បាយចិត្តជាខ្លាំង ដែលស្នាដៃរបស់ខ្លួន អាចទទួលបានជាជ័យលាភី។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ខាងមុខនេះ ជាថ្ងៃព្រះរាជពិធីបុណ្យ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អត្ថបទ៖គឹមហុក













-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ