Connect with us

ព័ត៌មាន

ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី

ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការនូវរថយន្ត All-New Mitsubishi Destinator ដែលជាប្រភេទ រថយន្ត SUV លំដាប់ប្រណីត ៧ កៅអី ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត សម្រាប់ស្ថានភាពបើកបរជាក់ស្តែងនៅក្នុង ប្រទេសកម្ពុជា។

ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការនូវរថយន្ត All-New Mitsubishi Destinator ដែលជាប្រភេទ រថយន្តស៊េរីថ្មី បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅកោះពេជ្រ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ជារថយន្តមានរូបរាងខាងក្រៅដ៏អង់អាចរឹងមាំ បែបស្ព័រ និងនៅផ្នែកខាងក្នុងរថយន្ត Destinator ផ្តល់នូវកៅអីអង្គុយធំទូលាយ អាចបត់បែនបានយ៉ាងងាយស្រួលសម្រាប់សមាជិកគ្រួសារទាំងមូល និងការឥវ៉ាន់នានា ព្រមទាំងបំពាក់ដោយប្រព័ន្ធសំឡេងលំដាប់ ថ្នាក់ពិភពលោក Yamaha Premium, ប្រព័ន្ធម៉ាស៊ីនត្រជាក់បំពាក់បច្ចេកវិទ្យាសម្អាតខ្យល់ NanoX ត្រជាក់សាយភាយដល់កៅអី គ្រប់ជួរ បើទោះបីជាអាកាសធាតុក្តៅខ្លាំងនៅកម្ពុជាក៏ដោយ, ដំបូលកញ្ចក់លើដំបូលដ៏ប្រណីត (Sunroof) និងភ្លើងលម្អរចនាបថក្នុង ឡានមានរហូតដល់ ៦៤ ពណ៌ ដែលមុខងារទាំងអស់នេះ ត្រូវបានគ្រប់គ្រងយ៉ាងងាយស្រួល តាមរយៈអេក្រង់ Touchscreen ដែល មានទំហំដល់ ១២.៣ អ៊ីញ, រថយន្តនេះបានផ្តល់ផាសុកភាព និងទាន់សម័យ ត្រូវបានបង្កើតឡើងស្រប តាមរបៀបរស់នៅរបស់ មនុស្សសម័យថ្មី។

ការដាក់ដាក់លក់ជាផ្លូវការនូវរថយន្ត All-New Mitsubishi Destinator នេះ, ស្របពេលដែលប្រទេសកម្ពុជាកំពុងតែបោះ ជំហានទៅមុខយ៉ាងរហ័សឥតឈប់ឈរ ប្រជាជនកម្ពុជាក៏កាន់តែមានការផ្លាស់ប្តូរ នូវស្ទីលរស់នៅកាន់តែសម្បូរបែប និងមានការរំពឹង ទុកខ្ពស់ជាងមុនចំពោះរថយន្តជិះប្រចាំថ្ងៃ។ ពួកគាត់ស្វែងរករថយន្តណាដែលមានតម្លៃសមរម្យ មានលក្ខណៈពិសេសទំនើបៗ និង គុណភាពដែលអាចទុកចិត្តបានបំផុត ស្របពេលដែលរថយន្តនោះត្រូវតែឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងឆាកជីវិត និងអាចបត់បែន បានយ៉ាងងាយស្រួល គ្រប់កាលៈទេសៈនៃជីវិតរស់នៅប្រចាំថ្ងៃ។ តាមរយៈនេះក្រុមហ៊ុន Mitsubishi Motors Cambodia បានផ្តល់ ជូនរថយន្ត Destinator ក្នុងតម្លៃដ៏គួរឱ្យទាក់ទាញចាប់ពី ៤០,៥០០ ដុល្លារអាមេរិក ព្រមទាំងមានការគាំទ្រផ្នែកហិរញ្ញប្បទាន (បង់រំលស់) ពិសេសផងផងដែរ។

រថយន្ត Destinator ត្រូវបានគាំទ្រដោយក្រុមបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រផ្ទាល់ គ្រឿង បន្លាស់ និងឧបករណ៍កម្រិតស្តង់ដារហ្ស៊ីន នាំចូលផ្ទាល់ពីក្រុមហ៊ុន Mitsubishi ប្រទេសជប៉ុន ដោយមានគ្រឿងបន្លាស់គ្រប់គ្រាន់នៅ ក្នុងស្តុក ដើម្បីចៀសវាងការរង់ចាំយូរ ព្រមទាំងមានតម្លៃសេវាកម្មប្រកបដោយគុណភាព និងតម្លាភាព ផ្តល់នូវភាពជាម្ចាស់ការ ដោយ គ្មានការបារម្ភ និងទទួលបានការគាំទ្រជាច្រើនឆ្នាំទៅមុខ។

ព័ត៌មានលម្អិត, ក្រុមហ៊ុន Mitsubishi Motors Cambodia សូមអញ្ជើញអតិថិជនទាំងអស់ ឬអ្នកដែលចង់ផ្លាស់ប្តូរបទ ពិសោធន៍បើកបរឱ្យកាន់តែប្រសើរជាងមុន សូមអញ្ជើញមកទស្សនារថយន្ត All-New Destinator ដោយផ្ទាល់នៅកោះពេជ្រ ដែល មានការដាក់បង្ហាញរហូតដល់ថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ឬនៅអគារតាំងបង្ហាញផ្លូវជាតិលេខ ៦អា ដែលនឹងបើកដំណើរការ ឆាប់ៗ ដែលនឹងផ្តល់ជូនអតិថិជននូវទីកន្លែងដ៏ទំនើប ក្នុងការទទួលបានបទពិសោធន៍ និងសេវាកម្មថែទាំរថយន្តផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia