ព័ត៌មាន
តំណាងវិនិយោគិនចិនទៀជីវជាង ២០០នាក់នឹងមកកម្ពុជាម្តងទៀត ដើម្បីស្វែងរកការបណ្តាក់ទុនវិយោគ
នៅថ្ងៃទី១៦ ខែមិថុនា អ្នកវិនិយោគទុនចិនជាង ២០០នាក់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំបើកទូលាយ ប្រធានសមាគម នៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ នៅរាជធានីភ្នំពេញ បានត្រឡប់ទៅវិញអស់ហើយ ហើយបណ្តាអ្នកវិនិយោគទុនចិនទាំងនោះ ក៏បានសន្យាមកកម្ពុជាម្តងទៀតនៅចុងឆ្នាំនេះ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតនិងស្វែងរកឱកាសការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា។
បណ្តាអ្នកវិនិយោគទុនចិន បានថ្លែងប្រាប់BTVនៅអាកាសយានដ្ឋានអន្តរជាតិតេជោថា នៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងធ្វើដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកវិនិយោគទុនចិននានា ទទួលបានការយល់ដឹងជាច្រើនពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៅកម្ពុជា ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍វប្បធម៌ និងវិនិយោគនៅកម្ពុជា ហើយគេក៏បានសន្យាមកកម្ពុជាម្តងទៀត នៅចុងឆ្នាំនេះ ដើម្បីចូលរួមមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងស្វែងរកឱកាសការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើន មានសុវត្ថិភាព ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ស្មោះត្រង់ ស្រួលរស់នៅ ជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំបើកទូលាយ ប្រធានសមាគមនៃមហាសន្និបាតធុរជនចិទៀជីវពិភពលោកលើកទី១១ ឆ្នាំ២០២៦ បានបើកដំណើរការដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូវិសាមញ្ញនិងពេញសមត្ថភាពចិន ប្រចាំនៅកម្ពុជា ដោយមានប្រធាន អនុប្រធាន សមាគមចិន និងក្រុមហ៊ុនចិនទៀជីវធំៗមកពីតាមប្រទេសនានាលលើពិភពលោក និងនៅកម្ពុជា ចូលរួមប្រមាណជាង៤០០នាក់ ហើយកិច្ចប្រជុំក៏បានព្រមព្រៀងឯកឆន្ទឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង រៀបចំមហាសន្និបាតធុរជនចិនទៀជីវ លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ នេះ ៕ អត្ថបទ៖ ស៊ុម សុខជា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣