ព័ត៌មាន
គណៈប្រតិភូកម្ពុជា បង្ហាញពីកាលានុវត្តភាពថ្មីៗរបស់កម្ពុជា ជូនដល់ធុកិច្ចកូរ៉េ
គណៈប្រតិភូកម្ពុជាបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៅកម្ពុជា ជូនដល់ធុកិច្ចនៅប្រទេសកូរ៉េ និងបានជំរុញលើកទឹកចិត្តដល់ វិនិយោគិនកូរ៉េ ឱ្យពិចារណាលើការបណ្ដាក់ទុនវិនិយោគលើវិស័យសក្តានុពលមួយចំនួន ដើម្បីជំរុញការរីកលូតលាស់កាន់តែខ្លាំង នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ, បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ដើម្បីសិក្សាស្វែងយល់អំពី សកម្មភាពប្រប្រតិបត្តិការអាជីវកម្ម ក្រោមការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo Bong Park ប្រធានក្រុមហ៊ុន ព្រមទាំង គណៈគ្រប់គ្រង និងបុគ្គលិក និយោជិតជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកាលានុវត្តភាព ថ្មីៗនៃកម្ពុជា ជូនដល់គណៈគ្រប់គ្រងក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ពិចារណាលើការបង្កើនការបណ្ដាក់ទុន វិនិយោគនៅកម្ពុជាទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េ។
ជុំវិញសាវតានៃ Daejoo KC Group, ក្រុមហ៊ុននេះគឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ ដែលបង្កើតឡើងតាំង ពីឆ្នាំ១៩៨៨ មានប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា៖ ឧស្សាហកម្មលោហធាតុគីមី ភស្តុភារកម្ម សំណង់ គ្រឿងបង្គុំរថយន្ត និង ថាមពល។ ដោយឡែកនៅកម្ពុជា Daejoo KC Group មានប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២រួមមាន៖ CAMKO MOTOR ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Hyundai សម្រាប់ទីផ្សារក្នុងស្រុក, ផលិតខ្សែភ្លើងរថយន្ត (Wire Harness) សម្រាប់ការ នាំចេញ ដែលបង្កើការងារជិត៥០០កន្លែង និង CAMKO INFRACORE ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Hyundai និង KIA ពីសាធារណរដ្ឋកូរ៉េ ព្រមទាំងផ្តល់សេវាកម្មថែទាំ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផងដែរ។
ចំណែកនៅថ្ងៃទី១៥ ម្សិលមិញវិញ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ គណៈគ្រប់គ្រងក្រុមហ៊ុន Emons Furniture Co., Ltd. ដឹកនាំដោយ លោក Kyung-soo Kim ប្រធានក្រុមហ៊ុន និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឧស្សាហកម្មអ៊ីនឆ័ន នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ចូលទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលដ៏ទំនើបចុងក្រោយរបស់ក្រុមហ៊ុន។ ការចុះទស្សនកិច្ចស្វែងយល់ដល់ទីតាំងដោយ ផ្ទាល់នេះ គឺជាជំហានការទូតសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការបង្ហាញឱ្យវិនិយោគិនកូរ៉េ ឃើញពីភាពប្រាកដប្រជា និងការយកចិត្តទុក ដាក់កម្រិតខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើបៗ៕ អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ