ព័ត៌មាន
សម្ដេចតេជោ ជំរុញឱ្យប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពង្រឹង-ពង្រីកទំនាក់ទំនង និងគាំទ្រគ្នាលើឆាកអន្តរជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បន្តខិតខំពង្រឹង-ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសគាំទ្រគ្នាលើឆាកអន្តរជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តម និងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តម និងប្រតិភូ និងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បានអរគុណជាពន្លឹកដល់សម្ដេចតេជោដែលបានអនុញ្ញាតឱ្យឧត្តម រួមទាំងសហការី បានចូលជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម ក៏បាននាំនូវសាររបស់ប្រធានាធិបតី រ៉ូម៉ានី ថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនាំសាររបស់ប្រធានាធិបតីសួរសុខទុក្ខចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីផងដែរ។
ឯកឧត្តម បានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ និងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយគ្នា, ជាមួយគ្នានេះ នៅក្នុងក្របខណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ឯកឧត្តមជាបេក្ខភាពតំណែង អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងបានចែករំលែកអំពីតួនាតីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងពង្រឹង និងពង្រីកនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅក្នុងខែវិច្ឆិកាខាងមុខ ដោយឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកនៅក្នុងក្របខណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ។
សម្ដេចតេជោ ក៏បានអរគុណជាអនេកប្បការចំពោះសារសួរសុខទុក្ខ របស់លោកប្រធានាធិបតី រ៉ូម៉ានី ដែលបានថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ក៏ដូចជាសួរសុខទុក្ខសម្ដេចតេជោផងដែរ ហើយសម្ដេចក៏បានផ្ដាំនូវការសួរសុខទុក្ខត្រឡប់ទៅកាន់លោកប្រធានាធិបតី រ៉ូម៉ានីវិញដែរ។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខណ្ឌនៅក្នុងតួនាទីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណានៅក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើនដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិរបស់ដល់ ៥៣ ប្រទេស ដូច្នេះក្នុងចំណោមសមាជិកទាំងអស់ ត្រូងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាន់តែមានសក្ដានុពល និងរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះសម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រឹង និងពង្រីកនៅក្នុងក្របរខណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តាមរយៈការប្រាស័យទាក់ទងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងនយោបាយ ជាមួយគ្នាប្រទេសដែលជាសមាជិកបន្ថែមទៀតនៅក្នុងក្របខណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ។ បន្ថែមពីលើនេះ សម្ដេចតេជោ សម្ដេចតេជោ បានលើកឡើងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏គប្បីធ្វើការពិចារណា ធ្វើយ៉ាងណាគាំទ្រនូវសមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិទៅវិញទៅមកផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បានជម្រាបសម្ដេចតេជោថា នៅក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ប្រធានាធិបតីរបស់ រ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជារួមជាមួយធុរជនជាច្រើនទៀតមកកាន់ប្រទេសកម្ពុជាផងដែរ។
សម្ដេចតេជោ ក៏បានបញ្ជាក់ទៅវិញថា រង់ចាំស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតី និងប្រតិភូ រួមជាមួយនឹងធុរជនរបស់ប្រទេសរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ៕
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ