ព័ត៌មាន
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
កម្ពុជាបើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ ដើម្បីពង្រឹងសុវត្ថិភាពអ្នកប្រើប្រាស់ ខណៈរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទេសាភិបាលធនាគារជាតិ លើកឡើងថា ស៊ីមកាត និងគណនីធនាគារ ដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវនឹងអាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦នេះ។

ថ្លែងក្នុងដែលក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងធនាគារជាតិនៃកម្ពុជា ប្រកាសបើកយុទ្ធនាការស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានប្រកាសថានឹងបោសសំអាតស៊ីមកាតគ្មានអត្តសញ្ញាណឱ្យអស់នៅចុងឆ្នាំ២០២៦។

ឯកឧត្ដម ជា វ៉ាន់ដេត មានប្រសាសន៍ថា «[……] ខ្ញុំអាចនិយាយបានថា ក្នុងមួយឆ្នាំកន្លះកន្លងទៅនេះ គ្មានស៊ីមកាតប្រើប្រាស់ដោយគ្មានអត្ថសញ្ញាណបណ្ណនោះទេ ប៉ុន្តែយើងមានបញ្ហាសេសសល់កាលពីមុនដែលយើងមានស៊ីមកាតរាប់លានស៊ីមគ្មានអត្តសញ្ញាណ ដែលថ្ងៃនេះយើងបានបើកយុទ្ធនារការជាមួយធនាគារជាតិ ដើម្បីលុបបំបាត់ស៊ីមកាតនេះ ហើយគោលដៅគឺចុងឆ្នាំនេះឲ្យបានចប់»។

ដូចគ្នានេះដែរ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ចំពោះគណនីធនាគារមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវនឹងអាចផ្អាក ឬបង្កក។
សូមជម្រាបថា ពិធីប្រកាសបើកយុទ្ធនាការនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមជាមួយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
យុទ្ធនាការនេះ មានគោលបំណងជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនរវាងលេខស៊ីមកាត និងគណនីហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ យុទ្ធនាការនេះនឹងបង្ហាញពីរបៀបផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីម តាមរយៈថ្នាលផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីម និងការប្រើប្រាស់កម្មវិធី DG SuperApp។
ការចុចប៊ូតុងបើកយុទ្ធនាការនេះ គឺជាជំហានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការការពារអ្នកប្រើប្រាស់ពីការឆបោកតាមអនឡាញ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ស៊ូ ជីង












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣