ព័ត៌មាន
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម
លោកប្រធានាធិបតី Vladimir Putin បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីថ្ងៃពុធ១៧មិថុនាសប្ដាហ៍នេះ ខណៈរុស្ស៊ីកំពុងស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយប្រជាជាតិនៃប្លុកក្នុងតំបន់។ ជំនួបនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយបណ្ដាមេដឹកនាំ G7 នៅប្រទេសបារាំង។លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធថា ពួកលោកបានឯកភាពគ្នាលើការពង្រឹងបន្ថែមនៃការការពារដែនអាកាសរបស់អ៊ុយក្រែន និងវិធានការថ្មីៗប្រឆាំងទីក្រុងមូស្គូ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ១៧-១៨មិថុនាសប្ដាហ៍នេះ ដែលកំពុងត្រូវបានធ្វើឡើងនៅទីក្រុងកាហ្សាន(Kazan) ប្រទេសរុស្ស៊ី ត្រូវបានកំណត់ដើម្បីពិចារណាលើវិធីពង្រីក “ភាពជាដៃគូយុទ្ធសាស្ត្រ” របស់រុស្ស៊ីជាមួយប្រជាជាតិអាស៊ាន ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម នេះបើយោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ។

លោកថា ប្លុកក្នុងតំបន់នេះបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូជា “ដៃគូសន្ទនា” និងបានចូលរួមជាមួយមន្ត្រីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ កិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាន នៅលើទន្លេវ៉ុលហ្គា (Volga River) គឺជាខួបលើកទី៣៥ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។
ក្នុងសារមួយផ្ញើជូនអ្នកចូលរួមក្នុងវេទិកាធុរកិច្ចមួយដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល លោក Putin បាននិយាយថា លោកមានទំនុកចិត្តថា វានឹង «បង្កើតឱកាសថ្មីៗសម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ខណៈក៏ពង្រឹងការសន្ទនាដោយផ្ទាល់រវាងសហគមន៍ធុរកិច្ចរបស់ពួកលោកងផងដែរ។
លោក Ushakov បាននិយាយថា របៀបវារៈរួមមានការផ្លាស់ប្តូរទស្សនៈលើបញ្ហាសកល និងតំបន់ និងការពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោកបានសង្កត់ធ្ងន់ថា អ្នកចូលរួមត្រូវបានកំណត់ឱ្យគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌ និងប្រជាធិបតេយ្យដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣