ព័ត៌មាន
អាជ្ញាធរខេត្តរតនគិរី បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី តាមរយៈគណៈបញ្ជាការកងឯកភាពស្រុកកូនមុំ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡដែលគ្មានច្បាប់អនុញ្ញាត ក្បែរតំបន់ការពារធម្មជាតិ មានទីតាំងជាប់នឹងព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ គួរបញ្ជាក់ផងដែរថា ឡធ្យូងដែលគ្មានច្បាប់អនុញ្ញាត គឺជាកត្តាចម្បងមួយ ដែលនាំឱ្យមានសកម្មភាពជំរុញឱ្យមានការដាក់សម្ពាធលើព្រៃឈើ និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ជាមួយការចុះបង្ក្រាបនេពេលនេះអាជ្ញារធរនិងបន្តទប់ស្កាត់មិនឱ្យមានឡធ្យូងខុសច្បាប់កើតឡើងផងផងដែរ។
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមសហការ ជំរុញចលនាពន្លកបៃតង បន្តអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញការដាំស្តារ និងពង្រីកគម្របបៃតងក្នុងសហគមន៍ ដើម្បីបរិស្ថានស្រស់ស្អាត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្រសួងសូមស្នើឱ្យមានការចូលរួមបន្តសហការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតអាទិភាពទៅលើសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ចំពោះភាព «បៃតង» ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានធ្វើការតាមដានការទន្ទ្រានដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ តាមរយៈរូបភាពផ្កាយរណប និងដ្រូន។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ក្នុងគោលបំណងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជំរុញចលនាដាំដើមឈើ សំដៅពង្រីកគម្របបៃតង។ កន្លងមកនេះក្រសួងបរិស្ថាន បានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង និងជំរុញការបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស ដើម្បីបណ្តុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហកទៅដាំបង្កើនគម្របបៃតងនៅតាមមញលដ្ឋាននិងដាំស្តារព្រៃនៅតាមសហគមន៍។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ តាមរយៈពិព័រណ៍ «ពន្លកបៃតង» ចំនួន៥លានដើម ក្នុងនោះមានកូនត្នោតចំនួនជាង១លានដើម ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ នៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន។



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ