ព័ត៌មាន
ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩ ក្នុងវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហានុ
(ព្រះសីហនុ)៖ ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ (PCCFPI) ដើម្បីបង្ហាញពីជំនាញជាក់ស្តែង និងសមត្ថភាពនៃចំណេះដឹងបច្ចេកទេសពីសាលា។
ស្នាដៃទាំង ៥ប្រភេទ ដែលត្រូវបានដាក់តាំងបង្ហាញរួមមាន Vehicle Lighting System, Anti-lock Brake System (ABS), Construction Tower Crane Lifting Capacity, Motor and Electric Drive Control និង Installation Lighting in Building។
លោក ង៉ែត សុភ័ក្រ ជាប្រធានការិយាល័យទំនាក់ទំនង ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃវិទ្យាស្ថាន PCCFPI បានលើកឡើងថា៖« ស្នាដៃដែលបានដាក់តាំងបង្ហាញនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សិស្សនិស្សិត ក្នុងការយកចំណេះដឹងទ្រឹស្តីមកអនុវត្តជាក់ស្តែង និងអាចដោះស្រាយបញ្ហាបច្ចេកទេសដែលជួបប្រទះនៅក្នុងការងារប្រចាំថ្ងៃ»។
ទន្ទឹមនេះ លោកបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវា TVET Day លើកទី៩ ឆ្នាំ២០២៦ វិទ្យាស្ថានបានរៀបចំសកម្មភាពជាច្រើន រួមមាន ការតុបតែងបរិវេណវិទ្យាស្ថានជាមួយបដាពាក្យស្លោកផ្សព្វផ្សាយអំពី TVET, ការរៀបចំស្តង់តាំងបង្ហាញស្នាដៃសិស្សនិស្សិត និងផលិតផលពីក្រុមហ៊ុនឯកជន ព្រមទាំងការជួបជុំដែលមានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូ រោងចក្រ សហគ្រាស អាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងសិស្សនិស្សិតសរុបប្រមាណ ៣០០នាក់។
លោក ង៉ែត សុភ័ក្រ បានបន្ថែមថា វិទ្យាស្ថាននឹងបន្តលើកទឹកចិត្ត និងគាំទ្រសិស្ស-និស្សិតក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានការកើនឡើង៕







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា7 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប