ព័ត៌មាន
កម្ពុជាត្រៀមរៀបចំភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច ឱ្យមានភាពទាក់ទាញ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត
អនុគណៈកម្មការដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច បើកកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍អម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យមានភាពទាក់ទាញខ្លាំងក្លា ពីគណៈប្រតិភូ អ្នកធុរកិច្ច និងទេសចរណ៍មកពីបណ្តាប្រទេសនានា នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ នៃព្រឹត្តិការណ៍អមកិច្ច ប្រជុំកំពូល រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀប ចំព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំ ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ, បានអញ្ជើញរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន និង ដៃគូពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់លើការត្រៀមរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងនឹងរៀបចំក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំខាងលើបានពិភាក្សាចំណុចគន្លឹះសំខាន់ៗរួមមាន៖ ១. ផែនការសកម្មភាពជាក់លាក់ក្នុងការរៀបចំព្រឹត្តិការណ៍ អមធំៗទាំងពីរគឺ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech), ២. ការពិនិត្យឡើងវិញ លើគម្រោងចំណាយ, ៣. ការពិនិត្យលើសកម្មភាពដែលស្នើដោយក្រសួង-ស្ថាប័ន ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍អមនីមួយៗ ៤. ការ ផ្សព្វផ្សាយទាក់ទាញការចូលរួមតាមរយៈ spot video ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិត លើការអនុវត្តនូវអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅធានាឱ្យការរៀបចំកម្មវិធីលំដាប់អន្តរជាតិនេះ ប្រព្រឹត្តទៅដោយរលូន អធិកអធម និងសម្រេចតាមការរំពឹងទុក សំដៅលើកកម្ពស់មុខមាត់ កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងសហប្រធាន ព្រមទាំងអង្គប្រជុំទាំងមូល បានសម្តែងការឯកភាពគ្នា យ៉ាងខ្ពស់ថា ការទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ Francophonie នេះ គឺជា «ឱកាសដ៏កម្របំផុត» សម្រាប់ប្រទេសកម្ពុជា ក្នុងការ បង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។ ព្រឹត្តិការណ៍នេះនឹងក្លាយជាកាលានុវត្ត- ភាពយុទ្ធសាស្ត្រ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគអន្តរជាតិ ជាពិសេសពីបណ្តាប្រទេសហ្រ្វង់កូហ្វូនី ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ដែលកម្ពុជានឹងក្លាយជាច្រកផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ក្នុងការឈានជើងចូលមក ទីផ្សារតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជុំវិញព្រឹត្តិការណ៍ខាងលើនេះ, ថ្នាក់ដឹកនាំអង្គប្រជុំ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ ពិនិត្យលទ្ធភាពចូលរួមក្នុងភាពជាដៃគូសហការឱ្យបានសកម្ម ព្រមទាំងផ្តល់មតិយោបល់លើការរៀបចំព្រឹត្តិការណ៍ អមទាំងពីរឱ្យទទួលបានជោគជ័យ ស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល ដើម្បីជាឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និង ប្រជាជនខ្មែរ៕
អត្ថបទ៖ សុន រ៉ាឌី
















-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា7 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប