Connect with us

ព័ត៌មាន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានយាងចុះ សួរសុខទុក្ខ និងនាំយកព្រះអំណោយ ចែកជូនដល់ ចាស់ជារាប្រមាណជាង៣០០គ្រួសារ នៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អំណោយដែលបានចែកជូនដល់ចាស់ជរានេះ គឺដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ។ ព្រះអំណោយនេះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអីវ សារ៉ុង ព្រមទាំងថវិកាមួយចំនួនផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia